Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​ បង្ហាញចំនួនទាហានរុស្ស៊ី ដែលស្លាប់និងរបួសនៅទីក្រុង Bakhmut

បានផុស

នៅ

សេតវិមានជឿជាក់ថា យុទ្ធជនរុស្ស៊ីជាង ២ម៉ឺននាក់ បានស្លាប់នៅក្នុងការប្រយុទ្ធដណ្តើមយកទីក្រុង Bakhmut របស់អ៊ុយក្រែនក្នុងរយៈពេល៥ខែចុងក្រោយនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby និយាយថា មនុស្សប្រហែល ៨ម៉ឺននាក់ទៀតបានរងរបួស។

លោក​​បន្ថែម​ថា លោក​មិន​​ផ្តល់​ការ​ប៉ាន់​ស្មាន​អំពី​ទាហានអ៊ុយក្រែន​ស្លាប់​និង​របួសទេ ​ព្រោះពួកគេគឺ​ជា​ជនរងគ្រោះ ដោយសាររុស្ស៊ី​ជា​អ្នកវាយលុក។

លោក John Kirby (រូបថត៖ AP)

លើសពីនេះ សហរដ្ឋអាមេរិកនិយាយថា ពាក់កណ្តាលនៃអ្នកស្លាប់ខាងភាគីរុស្ស៊ី គឺជាទាហានស៊ីឈ្នួលមកពីក្រុមហ៊ុនឯកជន Wagner។

ប្រសិនបើតួលេខនេះ ត្រូវបានបញ្ជាក់ថាត្រឹមត្រូវមែននោះ ចំនួនទាហានរុស្ស៊ីដែលស្លាប់និងរបួស គឺលើសពីចំនួនប្រជាជនមុនសង្គ្រាមនៅទីក្រុងភាគខាងកើតមួយនេះទៅទៀត។

(រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វីទេលើព័ត៌មាននេះ។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានព្យាយាមដណ្តើមយកទីក្រុង Bakhmut តាំងពីឆ្នាំមុនមកម្ល៉េះ នៅក្នុងសង្គ្រាមដ៏ស្វិតស្វាញ។

មន្ត្រីអ៊ុយក្រែនក៏បាននិយាយផងដែរថា ពួកគេកំពុងប្រើប្រាស់សមរភូមិនេះ ដើម្បីសម្លាប់ទាហានរុស្ស៊ីឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី បើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន សម្លាប់ជនស៊ីវិល ២៥នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម