ព័ត៌មានអន្ដរជាតិ
ផ្ទុះអំពើហិង្សា ក្នុងការតវ៉ាទិវាពលកម្មអន្តរជាតិ នៅ បារាំង
បាតុកម្មអំឡុងទិវាពលកម្មអន្តរជាតិនៅប្រទេសបារាំងប្រឆាំងនឹងកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកប្រធានាធិបតី Emmanuel Macron បានប្រែក្លាយទៅជាអំពើហិង្សា ខណៈបាតុករជិត៣០០នាក់ត្រូវចាប់ខ្លួន ហើយមន្ត្រីប៉ូលិសចំនួន១០៨នាក់បានរងរបួស។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Gerald Darmanin ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទទី០១ខែឧសភាថា “អំពើហិង្សាបានផ្ទុះឡើងនៅក្នុងទីក្រុងជាច្រើន។ នេះជារឿងកម្រខ្លាំងណាស់ ដែលប៉ូលិសដ៏ច្រើនបែបនេះ ត្រូវរបួស អំឡុងការតវ៉ានៅទិវាពលកម្មអន្តរជាតិ”។
ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខ នៅទូទាំងប្រទេសបារាំង ខណៈមនុស្សរាប់សែននាក់បានដើរតាមផ្លូវដើម្បីបញ្ចេញកំហឹងប្រឆាំងនឹងលោកប្រធានាធិបតី Macron ដែលបានចុះហត្ថលេខាកាលពីខែមុន លើច្បាប់ដំឡើងអាយុចូលនិវត្តន៍ពី៦២ដល់៦៤ឆ្នាំបើទោះបីជាមានកូដកម្មអស់រយៈពេលជាច្រើនខែមកហើយក៏ដោយ។

អ្នកឆ្លើយឆ្លងព័ត៌មាន AFP និយាយថា នៅទីក្រុងប៉ារីស ក្រុមអ្នកតវ៉ារ៉ាឌីកាល់ បានគប់គ្រាប់បែកសាំងដាក់ប៉ូលិស និងបំបែកបង្អួចហាងនានា ប៉ុន្តែកងកម្លាំងសន្តិសុខបានឆ្លើយតបវិញដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក។
សហជីពដែលដឹកនាំបាតុកម្មនេះ មានសង្ឃឹមយ៉ាងមុតមាំថា នឹងមានអ្នកចូលរួមយ៉ាងច្រើននៅទូទាំងប្រទេសដើម្បីបន្តធ្វើឲ្យលោក Macron កាន់តែច្របូកច្របល់។

មិនត្រឹមតែប៉ុណ្ណឹង លោក Macron ត្រូវបានគេជេរប្រមាថ និងសើចចំអកទៀតផង នៅពេលធ្វើដំណើរក្នុងប្រទេស ក្នុងកិច្ចខិតខំប្រឹងប្រែងការពារកំណែទម្រង់ និងចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិថ្មី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ បាតុកម្មទ្រង់ទ្រាយធំ ប្រឆាំងអង្គការណាតូ ផ្ទុះឡើងនៅ បារាំង

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា