Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន បង្ហាញតម្រុយត្រឡប់ចូលស្រុកវិញ

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកចង់ត្រឡប់ទៅផ្ទះនៅក្នុងប្រទេសថៃវិញ ដើម្បីមកមើលចៅប្រុសថ្មីរបស់លោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃចន្ទកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា សម្រាលបានកូនប្រុសម្នាក់ ឈ្មោះ Prutthasin Sooksawas និងជាចៅទី ៧ របស់លោក ថាក់ស៊ីន ស្របពេលដែលលោកកំពុងរស់នៅនិរទេសខ្លួន ។

តាមរយៈការសរសេរបង្ហោះនៅលើបណ្ដាញ Twitter, អតីតនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ខ្ញុំរីករាយណាស់ដែលបានស្វាគមន៍ចៅទី ៧ ហើយ​ខណៈ​ដែល​ខ្ញុំ​នឹង​មាន​អាយុ ៧៤ ឆ្នាំ​នៅ​ខែកក្កដា​នេះ ខ្ញុំ​ចង់​សុំ​ការអនុញ្ញាត​ដើម្បី​ត្រឡប់​ទៅ​មើល​ថែ​ចៅ​របស់ខ្ញុំ​វិញ ។ ជួបគ្នាឆាប់ៗនេះ” ។

ទន្ទឹមនោះ កន្លងមកលោក ថាក់ស៊ីន ក៏បាន​បញ្ចេញ​តម្រុយ​ជាច្រើនផងដែរ ​អំពី​ការវិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ ។ ជាក់ស្ដែង លោកបានប្រាប់សារព័ត៌មានជប៉ុន Kyodo News កាលពីថ្ងៃទី២៤ ខែមីនាថា គាត់សុខចិត្តប្រឈមមុខនឹងច្បាប់ ប្រសិនបើគាត់អាចចំណាយពេលពេញមួយជីវិតជាមួយក្រុមគ្រួសាររបស់គាត់ ។

គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានរស់នៅនិរទេសខ្លួន ចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយចំណាយពេលភាគច្រើននៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធាដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយលោក ថាក់ស៊ីន ក៏ប្រឈមមុខនឹងការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារជាច្រើនដងផងដែរ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានអំណាច ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ បក្សភឿថៃ ឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ពន្យល់មូលហេតុ បោះពុម្ពសន្លឹកឆ្នោតច្រើនជាងអ្នកបោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម