Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមប្រទេស OPEC+ ឯកភាពគ្នាកាត់បន្ថយការផលិតប្រេងចំនួន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ

បានផុស

នៅ

ប្រទេសមួយចំនួនដែលចូលរួមជាមួយកិច្ចព្រមព្រៀងក្រុមប្រទេសផលិតប្រេង OPEC+ បានឯកភាពគ្នាកាត់បន្ថយការផលិតប្រេងចាប់ផ្តើមពីថ្ងៃទី១ ខែឧសភា និងរហូតដល់ដំណាច់ឆ្នាំនេះ ខណៈបច្ចុប្បន្នការធ្លាក់ចុះនៃទិន្នផលប្រេងសរុបត្រូវបានគេប៉ាន់ស្មានថា មានចំនួន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្តាប្រទេស OPEC + បានប្រកាសនៅថ្ងៃទី ២ ខែមេសានេះថា ការឯកភាពគ្នាដើម្បីកាត់បន្ថយទិន្នផលប្រេងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២៤ ។

ចំពោះអារ៉ាប៊ីសាអូឌីត​ បានសម្រេចចិត្តកាត់បន្ថយការផលិតប្រេងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែឧសភារហូតដល់ចុងឆ្នាំ ២០២៣ ខណៈដែលអារ៉ាប់រួមនឹងកាត់បន្ថយការផលិតចំនួន ១៤៤,០០០ បារ៉ែលក្នុងមួយថ្ងៃ, អ៊ីរ៉ាក់ ២១១,០០០ បារ៉ែល, គុយវ៉ែត ១២៨,០០០ បារ៉ែល, អូម៉ង់ ៤ ម៉ឺនបារ៉ែល, អាល់ហ្សេរី ៤៨,០០០ បារ៉ែល, កាហ្សាក់ស្ថាន ៧៨,០០០ បារ៉ែល និងហ្គាបុង ៨ ពាន់បារ៉ែលក្នុងមួយថ្ងៃ ។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានប្រកាសដូចគ្នាកាលដើមឆ្នាំនេះថា រុស្ស៊ីនឹងបន្តកាត់បន្ថយទិន្នផលប្រេងចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ចាប់ពីខែកុម្ភៈរហូតដល់ចុងឆ្នាំ ២០២៣ ។

សរុបមក បរិមាណនៃការកាត់បន្ថយទិន្នផលប្រេងត្រូវបានប៉ាន់ប្រមាណនៅពេលនេះគឺមាន ១.៦៦ លានបារ៉ែលក្នុងមួយថ្ងៃ ហើយការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ថែមលើកិច្ចព្រមព្រៀងដែលបានអនុវត្តក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ស្តីពីការកាត់បន្ថយទិន្នផលប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង OPEC + ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ TASS

ចុចអាន ៖ លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បី ដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ហ៊ុន សែន៖ នៅលើពិភពលោកនេះកម្រណាស់ដែលអាចធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មស្មើគ្នា

ព័ត៌មានជាតិ២១ នាទីutes មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លេនៅខេត្តកណ្ដាល

ព័ត៌មានជាតិ២៦ នាទីutes មុន

គណៈបញ្ជាការឯកភាពខណ្ឌកំបូល ចុះត្រួតពិនិត្យណែនាំទីតាំងកែច្នៃ-វេចខ្ចប់ថ្នាំជក់ សាយភាយក្លិនប៉ះពាល់ពលរដ្ឋ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ស្រុកពញាឮ ជាស្រុកដំបូងដែលត្រូវរើសសម្រាប់សិក្សាគម្រោងអភិវឌ្ឍន៍សួនច្បារសាធារណៈ និងលំហបៃតង

តម្លៃប្រេង
ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

តម្លៃប្រេងស្ទុះឡើងវិញបន្តិច ក្រោយធ្លាក់ចុះក្រោម ៧០ ដុល្លារ/បារ៉ែល

សន្តិសុខសង្គម១២ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ចរាចរណ៍២ ម៉ោង មុន

BMW បុក Chevrolet ពីក្រោយវិលមួយជុំ រុញផ្ទប់រនាំងដែក ០៦ ផ្ទាំង លើផ្លូវ ៦០ ម៉ែត្រ ដែលអាជ្ញាធរទើបតែដាក់ថ្មីៗ នេះ រងការខូចខាត

Sokha Hotels

ព័ត៌មានពេញនិយម