Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា បំបែកកំណត់ត្រាថ្មី មានអ្នកធ្វើដំណើរតាមយន្តហោះច្រើនបំផុត ត្រឹមមួយថ្ងៃ

បានផុស

នៅ

ចរាចរណ៍ផ្លូវអាកាសក្នុងស្រុករបស់ប្រទេសឥណ្ឌា បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះ ពោលគឺត្រឹមមួយថ្ងៃ មានអ្នកដំណើរតាមយន្តហោះរហូតដល់ទៅ៤.៥៦លាននាក់។

(រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់ត្រានេះ ត្រូវបានបំបែកកាលពីថ្ងៃទី៣០ខែមេសា នៅពេលជើងហោះហើរចំនួន ២៩៧៨ជើង បានហោះហើរនៅទូទាំងប្រទេស។

រដ្ឋមន្ត្រីអាកាសចរណ៍លោក Jyotiraditya Scindia បានបង្ហោះ Twitter ថា “ចរាចរណ៍របស់អ្នកដំណើរក្នុងស្រុក ដែលកើនឡើងយ៉ាងគំហុក ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩នេះ គឺជាការឆ្លុះបញ្ចាំងអំពីកំណើនសេដ្ឋកិច្ចដ៏ខ្ពស់របស់ប្រទេសឥណ្ឌា”។

គួរបញ្ជាក់ថា អ្នកដំណើរជាង៣៧.៥លាននាក់ បានធ្វើដំណើរតាមយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក សម្រាប់រយៈពេលត្រឹមតែ៣ខែដំបូងនៃឆ្នាំ២០២៣។

ស្របពេលជាមួយគ្នានោះ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៊ីវិល​របស់​ប្រទេសឥណ្ឌា ​បាន​បង្ហាញ​ថា ទិន្នន័យនេះ​គឺ​សម្គាល់​អំពីកំណើន ៥១,៧% បើ​ធៀប​នឹង​ឆ្នាំ​មុន​៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម