Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន អះអាងថា ប្រព័ន្ធធនាគារ អាមេរិក នៅតែមានសុវត្ថិភាព

បានផុស

នៅ

ទោះបីជាធនាគារ The First Republish ត្រូវបាននិយ័តករអាមេរិករឹបអូស​ ហើយលក់ទ្រព្យសម្បត្តិមួយចំនួនធំឲ្យក្រុមហ៊ុនហិរញ្ញវត្ថុ JP Morgan Chase ក៏ដោយ ប៉ុន្តែ​លោកប្រធានាធិបតី ចូ បៃដិន បញ្ជាក់ថា ប្រព័ន្ធ​ធនាគារអាមេរិកនៅតែរក្សាបានសុវត្ថិភាពហិរញ្ញវត្ថុពេញលេញដដែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចូ បៃដិន បានធានាដល់ប្រជាជនអាមេរិកថា ទោះបីជាមានធនាគារចំនួន ៣ ដួលរលំក៏ដោយ ប៉ុន្តែប្រព័ន្ធនេះគឺនៅតែមានសុវត្ថិភាព និងត្រឹមត្រូវ ហើយសម្រាប់អ្នកដាក់ប្រាក់បញ្ញើទាំងអស់កំពុងត្រូវបានការពារ ខណៈអ្នកបង់ពន្ធមិនមែនជាអ្នកដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាដួលរលំធនាគារនោះទេ ។

ទោះយ៉ាងណា លោក ចូ បៃដិន ក៏អំពាវនាវដល់និយ័តករអាមេរិកឲ្យពង្រឹងការគ្រប់គ្រងរបស់ពួកគេបន្ថែមទៀតផងដែរចំពោះវិស័យធនាគារ កុំឲ្យជួបបញ្ហាដដែលនេះទៀត ។

​គួរបញ្ជាក់ថា ធនាគារ First Republish គឺជាធនាគារធំទី ៣ របស់អាមេរិកហើយដែលបានប្រកាសក្ស័យធនដួលរលំក្នុងឆ្នាំនេះ បន្ទាប់ពីធនាគារ Silicon Valley Bank និងធនាគារ Signature ​ដែលបានដួលរលំដូចគ្នាកាលពីខែមីនាកន្លងទៅ ខណៈការដួលរលំរបស់ធនាគារ First Republish គឺមានទ្រព្យសកម្ម​រហូតដល់ ២២៩ ពាន់លានដុល្លារ ពោលច្រើនជាងធនាគារ Silicon Valley ទៅទៀត ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ ធនាគារមួយទៀតរបស់ អាមេរិក ប្រកាសក្ស័យធន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងបំផុតមិនធ្លាប់មាននៅតែវាយប្រហារ ខេត្ត Hokkaido ប្រទេសជប៉ុន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ដូណាល់ ត្រាំ ចង់ជួប គីម ជុងអ៊ុន ម្តងទៀត

ព័ត៌មានជាតិ២៧ នាទីutes មុន

ប្រែក្លាយពលរដ្ឋទៅជាពលរដ្ឋឌីជីថល រដ្ឋាភិបាល​ដាក់​​ផែនការ​យុទ្ធសាស្រ្ត​បែប​ណា​ខ្លះ?

ព័ត៌មានជាតិ៤០ នាទីutes មុន

កម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មក្នុងស្រុក ជាង ៦ ម៉ឺនកន្លែង បម្រើវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម