Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្សប្រឆាំង ថៃ ជំរុញឲ្យសរសេរច្បាប់ធម្មនុញ្ញថ្មីហាមធ្វើរដ្ឋប្រហារ ក្រោយបោះឆ្នោត

បានផុស

នៅ

មេដឹកនាំគណបក្ស Thai Sang Thai លោកស្រី Khunying Sudarat Keyuraphan បានប្តេជ្ញាជំរុញឲ្យមានការសរសេរធម្មនុញ្ញថ្មី កុំឲ្យមានរដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសថៃតទៅទៀត បន្ទាប់ពីការបោះឆ្នោត ។

លោកស្រី Khunying Sudarat Keyuraphan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំមួយនៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស, លោកស្រី Sudarat បាននិយាយថា បេសកកម្មនយោបាយចុងក្រោយរបស់លោកស្រី គឺដើម្បីការពារការធ្វើរដ្ឋប្រហារប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ដោយជំរុញឲ្យសភាពង្រាងធម្មនុញ្ញថ្មី ។

បេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ហេតុផលដែលលោកស្រីជំរុញឲ្យមានការសរសេរធម្មនុញ្ញឡើងវិញនោះគឺថា ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នឹងនៅតែត្រូវបានបែងចែកអំណាយ ហើយនឹងនៅតែជាកន្លែងសម្រាប់ធ្វើរដ្ឋប្រហារដដែល ។

លោក​ស្រី​បាន​ថ្លែង​ថា មធ្យោបាយតែមួយគត់ដែលប្រទេសថៃអាចចេញពីស្ថានភាពដ៏កាចសាហាវនេះ គឺការប្រគល់អាណត្តិជូនប្រជាជនវិញ ដោយធ្វើការបោះឆ្នោតជ្រើសរើសធម្មនុញ្ញថ្មី និងដាក់ចេញនូវច្បាប់នយោបាយថ្មីសម្រាប់គណបក្សនានាដើម្បីធ្វើការប្រកួតប្រជែងនាពេលខាងមុខ ។

គួរបញ្ជាក់ថា លោកស្រី Sudarat ធ្លាប់ជាសមាជិកស្នូលជ្រកកោនក្រោមគណបក្សភឿថៃដែលបច្ចុប្បន្នមានកូនស្រីលោក ថាក់ស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រី មុនពេលដែលលោកស្រីសម្រេចចិត្តដើរចេញដើម្បីបង្កើតគណបក្សខ្លួនឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

ចុចអាន ៖ លោក ថាក់ស៊ីន បង្ហាញតម្រុយត្រឡប់ចូលស្រុកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម