Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានថា ជនស៊ីវិលនៅស៊ូដង់ កំពុងប្រឈមនឹង “គ្រោះ​មហន្តរាយពេញទំហឹង”

បានផុស

នៅ

អង្គការសហប្រជាជាតិនិយាយនៅថ្ងៃអង្គារទី២ខែឧសភាថា មនុស្សជាង១០ម៉ឺននាក់ បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ ចាប់តាំងពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានផ្ទុះឡើងរវាងកងកម្លាំងគូប្រជែងកាលពីថ្ងៃទី១៥ខែមេសា។

(រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ក្រុមមន្ត្រី​បាន​ព្រមាន​ពីគ្រោះ​មហន្តរាយពេញទំហឹង ប្រសិនបើ​ការ​ប្រយុទ្ធ​គ្នា​មិន​បាន​បញ្ចប់ទេនោះ​។ ដោយឡែក មនុស្សចំនួន៣៣៤ ០០០នាក់ទៀត ក៏ត្រូវផ្លាស់ទីលំនៅ នៅក្នុងប្រទេសស៊ូដង់ផងដែរ។

ការប្រយុទ្ធគ្នាកំពុងបន្តនៅក្នុងរដ្ឋធានី ខាទុំ រវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស (RSF) បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ។

យ៉ាងណា កិច្ចខិតខំប្រឹងប្រែងការទូត ក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីព្យាយាមនិងនាំភាគីជម្លោះមកកាន់តុចរចា។

(រូបថត៖ National)

កាលពីថ្ងៃអង្គារ ក្រសួងការបរទេសស៊ូដង់ខាងត្បូងបាននិយាយថា កងទ័ព និង RSF បានយល់ព្រមជាគោលការណ៍ ចំពោះបទឈប់បាញ់ថ្មីរយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី៤ខែឧសភាទៅ ហើយសន្យាថា នឹងបញ្ជូនអ្នកតំណាងទៅពិភាក្សា។

សេចក្តីថ្លែងការណ៍នេះកើតឡើងមួយថ្ងៃ បន្ទាប់ពីបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសស៊ូដង់ គឺលោក Volker Perthes បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការចរចាបទឈប់បាញ់ដែលមានស្ថិរភាព និងអាចទុកចិត្តបាន។ លោកបន្ថែមថា អារ៉ាប៊ីសាអូឌីត គឺជាកន្លែងដ៏មានសក្តានុពលសម្រាប់កិច្ចពិភាក្សានេះ។

ប្រសិនបើ​ការចរចា​កើតឡើងមែននោះ វា​នឹងក្លាយ​ជា​ជំនួប​លើកដំបូង​រវាង​ភាគី​ទាំងពីរ ​ចាប់តាំងពី​ជម្លោះ​បានចាប់ផ្តើម​។

គួរបញ្ជាក់ថា មនុស្សជាង៥០០នាក់ត្រូវបានសម្លាប់ និងជាង៤០០០នាក់ត្រូវរបួស ក្នុងការប្រយុទ្ធគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ កងកម្លាំងប្រដាប់អាវុធ ស៊ូដង់ វាយកម្ទេចមន្ទីរពេទ្យ ទោះមានបទឈប់បាញ់ ក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម