ព័ត៌មានអន្ដរជាតិ
អឺរ៉ុប ត្រៀមបង្កើនការផលិតគ្រាប់រំសេវនិងមីស៊ីល យកទៅជួយ អ៊ុយក្រែន
នាយកប្រតិបត្តិរបស់សហភាពអឺរ៉ុប ចង់ទុកប្រាក់ជាង៥០០លានអឺរ៉ូ (៥៥០លានដុល្លារអាមេរិក) សម្រាប់បង្កើនការផលិតគ្រាប់រំសេវ ដើម្បីជួយអ៊ុយក្រែន និងបំពេញបន្ថែមភាគហ៊ុនរបស់ប្រទេសជាសមាជិក EU។

ក្នុងផែនការដែលនឹងត្រូវបង្ហាញដោយគណៈកម្មការអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ទី៤ខែឧសភា, EU នឹងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនអាវុធអឺរ៉ុប សម្រាប់ការវិនិយោគដើម្បីបង្កើនការផលិតគ្រាប់រំសេវ និងមីស៊ីល។
លោក Thierry Breton ស្នងការផ្នែកទីផ្សារផ្ទៃក្នុងរបស់ EU បាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយមុនសេចក្តីប្រកាសជាផ្លូវការថា “នៅពេលនិយាយអំពីការការពារ ឥឡូវនេះឧស្សាហកម្មរបស់យើង ត្រូវតែប្តូរទៅជាមុខងារសេដ្ឋកិច្ចសង្រ្គាម។ ផែនការនេះនឹងត្រូវការការយល់ព្រមពីរដ្ឋាភិបាល EU និងសភាអឺរ៉ុប ដើម្បីឲ្យវាក្លាយទៅជាការពិត”។

គួរបញ្ជាក់ថា នេះគឺជាផែនការទីបីហើយ នៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ EU ក្នុងការរកគ្រាប់រំសេវ និងសព្វាវុធឲ្យបានកាន់តែច្រើនដើម្បីផ្តល់ទៅឲ្យអ៊ុយក្រែន ជាពិសេសកាំភ្លើងធំ១៥៥មិល្លីម៉ែត្រ ដែលទីក្រុងកៀវកំពុងទទូចសុំ ខណៈការប្រយុទ្ធប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី បានក្លាយទៅជាសង្រ្គាមដ៏បំផ្លាញ។
ជាផ្នែកមួយនៃការជំរុញឲ្យផ្គត់ផ្គង់គ្រាប់ផ្លោងចំនួន១លានគ្រាប់ដល់អ៊ុយក្រែនក្នុងរយៈពេល១២ខែ, EU បានយល់ព្រមរួចទៅហើយក្នុងការបែងចែកប្រាក់ចំនួន ១.១០ពាន់លានដុល្លារ សម្រាប់គ្រាប់រំសេវ និងមីស៊ីលដែលសមាជិករបស់ខ្លួនយកចេញពីឃ្លាំង ផ្គត់ផ្គង់ឲ្យអ៊ុយក្រែន។
EU ក៏បានបែងចែកប្រាក់ចំនួន១.១០ពាន់លានដុល្លារទៀតផងដែរ សម្រាប់លទ្ធកម្មរួមគ្នានៃគ្រាប់រំសេវ ថ្វីបើផ្នែកខ្លះនៃផែនការនេះ ត្រូវជាប់គាំងដោយសារតែជម្លោះផ្ទៃក្នុងក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ជួយហ្វឹកហ្វឺន និងបំពាក់អាវុធដល់កងទ័ពអ៊ុយក្រែន សម្រាប់ប្រតិបត្តិការនាពេលខាងមុខ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ