Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា មិនខ្វះទេអាវុធសម្រាប់ប្រយុទ្ធនៅ អ៊ុយក្រែន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បានប្រាប់យោធាកំពូលរបស់គាត់កាលពីថ្ងៃអង្គារថា កងកម្លាំងរបស់រុស្ស៊ីមានអាវុធគ្រប់គ្រាន់ដើម្បីកម្ទេចសត្រូវនៅអ៊ុយក្រែន ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Shoigu បាននិយាយទៀតថា “ទោះយ៉ាងណា យើងត្រូវតែបង្កើនការផលិតអាវុធដែលមានសមត្ថភាពខ្លាំងទ្វេដងឲ្យបានឆាប់រហ័សផងដែរ ដើម្បីបន្ថែមការផ្គត់ផ្គង់ទៅដល់កងកម្លាំងរុស្ស៊ីដែលកំពុងឈរជើងប្រយុទ្ធក្នុងសមរភូមិជួរមុខនៅអ៊ុយក្រែនដើម្បីឆាប់ទទួលបានជ័យជម្នះ” ។

ទន្ទឹមនោះ មន្ត្រីការពារជាតិរុស្ស៊ីរូបនេះក៏បានធានាដល់មេបញ្ជាការដែលកំពុងឈរជើងនៅជួរមុខក្នុងប្រទេសអ៊ុយក្រែនផងដែរថា ពួកគេនឹងផ្តល់គ្រាប់បន្ថែមទៀតដល់កងកម្លាំងដើម្បីប្រយុទ្ធ បន្ទាប់ពីអ្នក​ខ្លះ​បាន​ត្អូញត្អែរ​ពី​កង្វះខាត ហើយ​គំរាម​ដក​ខ្លួន​ចេញពីសមរភូមិ ។

បច្ចុប្បន្នទាហានស៊ីឈ្នួល Wagner Group កំពុងជួយប្រយុទ្ធជាមួយទាហានរុស្ស៊ីដើម្បីដណ្ដើមយកទីក្រុង Bakhmut ភាគខាងកើតរបស់អ៊ុយក្រែន ប៉ុន្តែទោះជាយ៉ាងណាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលបានព្រមានកាលពីពេលថ្មីៗនេះថា ប្រសិនបើពួកគេមិនទទួលបានការផ្គត់ផ្គង់តាមដែលពួកគេត្រូវការទេ នោះខ្សែត្រៀមជួរមុខអាចនឹងបរាជ័យ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អះអាងពីការចាប់ផ្ដើមបើកការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនពីប្រទេសរុស្ស៊ីមកវិញក្នុងពេលឆាប់ៗខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បី​ដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ៤៦ នាទីutes មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ៥៥ នាទីutes មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

Sokha Hotels

ព័ត៌មានពេញនិយម