ព័ត៌មានអន្ដរជាតិ
អាមេរិក ពិភាក្សាយកទឹកដី ហ្វាំងឡង់ ធ្វើជាមូលដ្ឋានយោធារបស់ខ្លួន
សហរដ្ឋអាមេរិក និងប្រទេសហ្វាំងឡង់កំពុងពិភាក្សាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិថ្មីមួយ ដែលនឹងអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោនប្រើប្រាស់ទឹកដីនៃប្រទេស Nordic មួយនេះធ្វើជាមូលដ្ឋានយោធារបស់ខ្លួនដើម្បីរក្សាទុកសព្វាវុធ និងឧបករណ៍ផ្សេងៗ ។
ប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់បានរាយការណ៍ថា ការចរចារវាងប្រទេសទាំងពីរបានធ្វើឡើងនៅទីក្រុង Helsinki កាលពីសប្តាហ៍មុន ខណៈយោងតាមលោក Mikael Antella អនុប្រធាននាយកដ្ឋាននយោបាយនៃក្រសួងការបរទេសហ្វាំងឡង់ បានឲ្យដឹងថា កិច្ចចរចានេះនឹងអនុញ្ញាតឲ្យប្រទេសហ្វាំងឡង់ពង្រឹងការការពាររបស់ខ្លួន ដោយសារការដាក់ពង្រាយឧបករណ៍យោធាអាមេរិក ។
លោក Antella បញ្ជាក់ទៀតថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ភ្លើងខៀវដល់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងប្រទេសហ្វាំងឡង់ ក៏ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធពីមូលនិធិដែលបានបម្រុងទុកសម្រាប់ក្រសួងការពារជាតិ ពីសំណាក់សភាសហរដ្ឋអាមេរិកផងដែរ ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរមិនត្រូវបានគេលើកយកមកពិភាក្សានោះទេ ។
ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយហ្វាំងឡង់បានពិពណ៌នាពីកិច្ចចរចានេះថា “ស្របតាមកិច្ចព្រមព្រៀងស្រដៀងគ្នារបស់សហរដ្ឋអាមេរិកជាមួយប្រទេសស៊ុយអែត ជាអ្នកជិតខាងរបស់ហ្វាំងឡង់ដែលមានគម្រោងចូលរួមជាមួយសម្ព័ន្ធភាពយោធាមួយនេះផងដែរ ។
គួរបញ្ជាក់ថា ប្រទេសហ្វាំងឡង់បានចូលជាសមាជិកអង្គការណាតូជាផ្លូវការនៅខែមេសា ពោលជិត ១ ឆ្នាំ បន្ទាប់ពីរដ្ឋាភិបាលទីក្រុង Helsinki បានដាក់ពាក្យសុំជាលើកដំបូង ខណៈប្រទេសស៊ុយអែតក៏បានដាក់ពាក្យសុំរួមគ្នាផងដែរ ប៉ុន្តែសមាជិកភាពរបស់ខ្លួននៅក្នុងសម្ព័ន្ធភាពយោធាមួយនេះ មានភាពស្មុគស្មាញដោយសារការទាមទារដែលដាក់ចេញដោយប្រទេសតួកគី និងហុងគ្រី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ពឹងលើប្រទេសចំនួន ៤ ទើបអាចចូលជាសមាជិកអង្គការណាតូ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់