Connect with us

ព័ត៌មានអន្ដរជាតិ

ករណីបំណុលសម្លាប់ម្ចាស់បំណុលច្រើននាក់នៅ ថៃ ឈានដល់ចាប់ខ្លួនអតីតស្វាមីជនសង្ស័យជាមន្ត្រីប៉ូលិស

បានផុស

នៅ

បន្ទាប់ពី​ស៊ើបអង្កេតយ៉ាងលម្អិតពីសំណុំរឿងបំពុល ឥឡូវនេះឈាន​ដល់​ចាប់ខ្លួនអតីត​ស្វាមីរបស់ជនសង្ស័យឈ្មោះ Sararat ឬ Am​ ​ដែលជា​មន្ត្រី​ប៉ូលិស ដោយ​ថា​នាងមិនអាចប្រព្រឹត្ត​អំពើឃាតកម្ម​ដែល​គេ​ចោទ​ប្រកាន់​ដោយគ្មាន​ជំនួយ​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គស្នងការរងនគរបាលជាតិ លោក Surachet Hakparn បាន​បញ្ជាក់​កាលពីថ្ងៃអង្គារថា ដីកា​ចាប់ខ្លួន​នឹងត្រូវស្វែងរកលោក​វរសេនីយ៍ទោ Withoon Rangsiwuthaporn ដែលជា​អតីត​ស្វាមី​របស់ Sararat។ ប​ន្ទាប់ពីលោកត្រូវបានព្យួរការងារជាអគ្គនាយករងនៅ​ស្ថានីយ៍​ប៉ូលិស Ban Pong នៃខេត្ត Ratchaburi ក្រោយអតីតប្រពន្ធរបស់គាត់​ត្រូវបានចាប់​ខ្លួនកាល​ពីខែមុន

ក្រោយនាំខ្លួនមកសួរនាំ លោក Withoon បានប្រាប់​ប៉ូលិស​ថា Sararat បានសុំគាត់ទៅយករថយន្តរបស់ជនរងគ្រោះម្នាក់ឈ្មោះ Suthisak Poonkwan មកពី Udon Thani ។ បន្ទាប់មក លោកបានបើកឡាន​ទៅ Nakhon Pathom ជាកន្លែងដែល Sararat លក់វាទៅហាង​បញ្ចាំ​ក្នុង​ខេត្ត។

លោកបានបន្ថែមថា Sararat ក៏បានប្រព្រឹត្តបទឧក្រិដ្ឋរបស់នាងផងដែរនៅចុង​សប្តាហ៍ នៅពេលដែលនាង​ធ្វើដំណើរ​ជាមួយជនរងគ្រោះ ​ “យើងត្រូវពិនិត្យមើលថាតើអ្នកណាខ្លះបានឈប់សម្រាកចុងសប្តាហ៍ជាមួយនាង និងអ្វីដែលជំរុញឲ្យនាងប្រព្រឹត្តបទឧក្រិដ្ឋ ដូចជា​កាលបរិច្ឆេទសង​បំណុល”។

លោក​បាន​បន្ត​ថា Sararat បាន​ជំពាក់​បំណុល​គេ និង​ផ្ទេរ​សាច់​ប្រាក់​ទៅ​ឲ្យ​មនុស្ស​ជា​ច្រើន រួម​ទាំង​ឧក្រិដ្ឋជន​ផង​ដែរ។ភ័ស្តុតាងដែលបានរកឃើញនៅក្នុងរថយន្តរបស់ Sararat រួមមាន​កិច្ចព្រមព្រៀង​ប្រាក់កម្ចី ក៏ដូចជាដាននៃសារធាតុ Cyanide។

លោក Withoon បាននិយាយថា គាត់បានលែងលះជាមួយភរិយា ដោយសារតែ​បញ្ហាហិរញ្ញវត្ថុ ប៉ុន្តែអ្នកស៊ើបអង្កេត​ជឿថាគាត់បានធ្វើដូច្នេះ​ដើម្បីគេចចេញពីការកាត់ទោស​ ហើយលោក Withoon នឹង​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​កេង​បន្លំ និង​ប្រើ​ផ្លាក​លេខ​ក្លែងក្លាយ ខណៈទាំងគូស្នេហ៍នេះគឺជាជនសង្ស័យ​តែ​មួយ​គត់​ក្នុង​សំណុំរឿងនេះ។

ទោះយ៉ាងណាក៏ដោយ​ ប៉ូលិស​ជឿថា Sararat បានបំពុលសម្លាប់ជនរងគ្រោះ ១៤ នាក់ដើម្បីលួចវត្ថុមាន​តម្លៃរបស់ពួកគេ​ហើយគេច​ពីបំណុល​ដែល​នាងជំពាក់ ស្របពេលដែលជន​រង​គ្រោះ​ម្នាក់​បាន​រួច​ជីវិត ហើយ​បាន​រាយការណ៍​ប្រាប់​ប៉ូលិស។ ក្រោយមក ប៉ូលិសបានចាប់ខ្លួននាងនៅអគាររដ្ឋាភិបាល Chaengwattana ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២៥ ខែមេសា។ រហូតមកដល់ពេលនេះ នាងត្រូវបានចោទប្រកាន់​ពីបទឃាតកម្មចំនួន ១០ ហើយក៏មានភស្តុតាងគ្រប់គ្រាន់ដើម្បីកាត់ទោសនាងចំពោះការស្លាប់ទាំង ១៤ នាក់ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទីutes មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៥៨ នាទីutes មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យស្ថាប័នរដ្ឋស្ទើតែទាំងអស់ពិនិត្យនិងកំណត់មុខងារឡើងវិញ

សន្តិសុខសង្គម៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម