ព័ត៌មានអន្ដរជាតិ
ឡាវ សម្លាប់ជ្រូករាប់រយក្បាលដែលរត់ពន្ធមកពី វៀតណាម
អាជ្ញាធរស្រុក Nong Het ខេត្ត Xieng Khouang ប្រទេសឡាវ បានរឹបអូសជ្រូករត់ពន្ធខុសច្បាប់ និងមានមេរោគចំនួន ២៤០ ក្បាលពីប្រទេសវៀតណាមយកទៅសម្លាប់ចោល ។

តាមលទ្ធផលនៃការធ្វើតេស្ត ក្នុងចំណោមជ្រូកទាំងនោះមានចំនួន ១០ ក្បាល រកឃើញថាមានជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF) ខណៈក្រោយមកជ្រួកទាំងនោះត្រូវអាជ្ញាធរយកទៅសម្លាប់ និងកប់ចោលនៅក្នុងជម្រៅ ៥ ម៉ែត្រ ហើយថែមទាំងបាញ់ថ្នាំសម្លាប់មេរោគលើកន្លែងកប់ និងរថយន្តដែលដឹកជ្រូកទាំងនោះផងដែរ ។
ស្របពេលជាមួយគ្នានេះ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានប្រកាសផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសថៃ និងវៀតណាមកាលពីខែមីនា អំឡុងពេលមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅក្នុងប្រទេសទាំងពីរ ។
ដូចគ្នានេះដែរ ប្រទេសចិន និងថៃ ក៏បានហាមឃាត់ការនាំចូលសាច់ជ្រូក និងផលិតផលជ្រូកពីប្រទេសឡាវផងដែរក្នុងឆ្នាំ ២០១៩ បន្ទាប់ពីការផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកជាលើកដំបូង ៕

ប្រែសម្រួល ៖ នាង រតនៈ
ប្រភព៖ Laotian Times
ចុចអាន៖ មីយ៉ាន់ម៉ា ដោះលែងអ្នកទោសនយោបាយ ជាង២ពាន់នាក់ អបអរពិធីបុណ្យពិសាខបូជា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ