ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាមេរិក ប្រើយន្តការណាតូ ដើម្បីកាន់កាប់ទ្វីបអឺរ៉ុប
ទីក្រុងវ៉ាស៊ីនតោន បានប្រើប្រាស់យន្តការណាតូ ដើម្បីដាក់ការកាន់កាប់លើទ្វីបអឺរ៉ុប ខណៈមន្ត្រីអឺរ៉ុប មិនមានជម្រើសអ្វីឡើយ ក្រៅពីការបំពេញគោលបំណងយោធារបស់សម្ព័ន្ធភាពនេះប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev នៅក្នុងបទសម្ភាសមួយទៅកាន់កាសែត Izvestia ដែលចេញផ្សាយនៅថ្ងៃពុធទី៣ខែឧសភា។

លោកបន្តថា “ដោយការបង្កើតយន្តការសម្ព័ន្ធភាពអាត្លង់ទិកខាងជើង ដែលបម្រើសេចក្តីត្រូវការរបស់ខ្លួន, សហរដ្ឋអាមេរិកបានកាន់កាប់ទ្វីបអឺរ៉ុបយ៉ាងមានប្រសិទ្ធភាព។ មន្ត្រីអឺរ៉ុបដែលដឹងខ្លួនថា ពួកគេស្ថិតក្នុងស្ថានភាពអស់សង្ឃឹម បាននាំគ្នាប្រែក្លាយពិភពលោកចាស់ ទៅជាមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ការពិសោធន៍របស់សហរដ្ឋអាមេរិក។ ពួកគេបន្តបំពេញតាមគោលដៅយោធារបស់ណាតូ”។
តាមសម្តីលោក Patrushev, ក្រោមការដឹកនាំរបស់មន្ទីរបញ្ចកោណ ទីបញ្ជាការរបស់អង្គការណាតូ គឺមានទំនាក់ទំនងផ្ទាល់ជាមួយអ្នកផលិតអាវុធ ដោយមិនអើពើជាមួយប្រទេសផ្សេងទៀត។
មន្ត្រីសន្តិសុខរុស្ស៊ីក៏បាននិយាយផងដែរថា ការពង្រីកអង្គការណាតូ បានអនុញ្ញាតឲ្យទីក្រុងវ៉ាស៊ីនតោន គ្រប់គ្រងលើទឹកដីបន្ថែមនៅតំបន់អឺរ៉ុបប៉ែកខាងកើត។ នេះមានន័យថា បើប្រទេសណាចង់ចូលអង្គការណាតូ គឺអាស្រ័យលើការសម្រេចចិត្តរបស់អាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ លោក Shoigu ៖ អាមេរិក ចាក់រុកប្រទេសផ្សេងទៀតឲ្យប្រឈមមុខ ផ្នែកយោធាជាមួយ រុស្ស៊ី និងចិន

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?