Connect with us

ព័ត៌មានអន្ដរជាតិ

បុរស ចិន ម្នាក់ស្មានថាស្អុយជើង ការពិតជាក្លិនសាកសពក្រោមគ្រែក្នុងសណ្ឋាគារដែលខ្លួនសម្រាកសោះ

បានផុស

នៅ

កាលពីថ្ងៃទី២១ ខែមេសា បុរសម្នាក់បានចែករំលែកអំពីបទពិសោធន៍សម្រាកនៅសណ្ឋាគារមួយកន្លែងនៅទីក្រុង Lhasa ថាគ្រែដែលខ្លួនគេងមានលាក់សាកសពដ៏ស្អុយនៅខាងក្រោម ។ ប៉ុន្តែករណីនេះត្រូវបានបុគ្គលិកសណ្ឋាគារបដិសេធថាជាព័ត៌មានក្លែងក្លាយទៅវិញ ទោះបីប៉ូលិសចាប់បានជនសង្ស័យនៅលើរថភ្លើងក៏ដោយ ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នសណ្ឋាគារខាងលើកំពុងបិទទ្វារនៅឡើយទេ ក្រោមមូលហេតុជួសជុលសំណង់ ហើយមិនបានទទួលស្គាល់ថាមានករណីឃាតកម្មកើតឡើងសោះតែម្ដង ។ យ៉ាងណារឿងរ៉ាវរបស់បុរសវ័យ ៣៧ ឆ្នាំ ឈ្មោះ Zhang បានផ្ទុះទៅគ្រប់ទីកន្លែងនៃពិភពលោកហើយ ។

ដំបូងលោក Zhang ស្មានថាជាក្លិនស្អុយជើងរបស់គាត់ ក្រោយត្រឡប់មកពីទទួលទានអាហារពេលល្ងាចវិញក្លិនស្អុយនោះកាន់តែធុំខ្លាំងឡើងធ្វើឲ្យលោកពិបាកទ្រាំមែនទែនទើបសុំផ្លាស់ប្ដូរបន្ទប់គេងផ្សេងទៀត ។ មិនយូរប៉ុន្មានស្រាប់តែប៉ូលិសទាក់ទងមកថាមានសាកសពនៅក្រោមគ្រែដែលគាត់បានគេងអស់រយៈពេលបីម៉ោងមុននេះ ។

សូមបញ្ជាក់ដែរថា សាកសពនោះមិនទាន់កំណត់អត្តសញ្ញាណបានទេ ណាមួយគាត់ត្រូវគេសម្លាប់ដោយគ្មានអ្នកដឹងជាច្រើនថ្ងៃមកហើយ ។

ចំណែកកាលពីថ្ងៃពុធ ទី០៣ ខែឧសភា លោក Zhang បាននិយាយថា “ រាល់យប់ខ្ញុំគេងមិនលក់ទេ បើមានសំឡេងតែបន្តិចក៏ភ្ញាក់ដែរ វាប៉ះពាល់ជីវិតនិងការងាររបស់ខ្ញុំជាខ្លាំង ” លោកបន្តទៀតថា “ ខ្ញុំសង្ឃឹមថាខាងសណ្ឋាគារនឹងផ្ដល់របាយការណ៍ដល់ខ្ញុំ បើនៅតែស្ងាត់ស្ងៀមនោះខ្ញុំនឹងចាត់វិធានការតាមផ្លូវច្បាប់ជាមិនខានៗ ” ៕

ប្រភព ៖ scmp

ចុចអាន ៖ ប៉ូលិសទីក្រុង Los Angeles ម្នាក់ត្រូវជនអនាថាខាំដាច់កូនដៃ ក្រោយព្យាយាមទៅចាប់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម