ព័ត៌មានអន្ដរជាតិ
លោក Biden និងលោកស្រី Harris គោរពវិញ្ញាណក្ខន្ធជនរងគ្រោះដោយកូវីដ មុនឡើងកាន់តំណែង
ប្រធានាធិបតីជាប់ឆ្នោត Joe Biden និងអនុប្រធានាធិបតីជាប់ឆ្នោត Kamala Harris បានចូលរួមគោរពវិញ្ញាណក្ខន្ធចំពោះជនរងគ្រោះនៃជំងឺកូវីដ ១៩ នៅឯពិធីរំឭកវិញ្ញាណក្ខន្ធនៅស្រះទឹកមុខវិមានអនុស្សាវរីយ៍ Lincoln Memorial នៅឧទ្យាន National Mall ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
ពិធីគោរពវិញ្ញាណក្ខន្ធនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកមានអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ លើស ៤០០,០០០ នាក់ និងបានកត់ត្រាករណីឆ្លងជាង ២៤ លានករណីចាប់តាំងពីការចាប់ផ្តើមរាតត្បាត ។
ទីក្រុង ទីប្រជុំជន និងសហគមន៍រាប់រយនៅទូទាំងប្រទេសគ្រោងនឹងចូលរួមក្នុងការគោរពដ៏ឧឡារិកជាមួយនឹងពិធីដុតភ្លើងបំភ្លឺរបស់ពួកគេនៅឯអគារ Empire State Building ក្នុងទីក្រុងញូវយ៉ករហូតដល់អគារ Space Needle ក្នុងទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន ។
គួរបញ្ជាក់ថា ពិធីរំឭកវិញ្ញាណក្ខន្ធនេះក៏មានការចូលរួមពីភរិយាលោក Biden គឺលោកស្រី Jill Biden រួមជាមួយលោកស្រី Kamala Harris និងស្វាមីលោកស្រីគឺលោក Doug Emhoff ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ