ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ធានាដល់ចិន ថា មូលដ្ឋានទ័ពអាមេរិកថ្មីលើដីរបស់ខ្លួន នឹងមិនត្រូវប្រើដើម្បីវាយប្រហារនរណាម្នាក់ឡើយ
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានធានាដល់រដ្ឋមន្ត្រីការបរទេសចិនលោក Qin Gang ថា មូលដ្ឋានទ័ពអាមេរិកថ្មីចំនួន៤ ដែលនឹងត្រូវសាងសង់នៅក្នុងប្រទេសហ្វីលីពីន គឺនឹងមិនត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនរណាម្នាក់ឡើយ។

លោក Marcos បានប្រាប់បទសម្ភាសនៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) កាលពីថ្ងៃព្រហស្បតិ៍ទី០៤ខែឧសភាថា “ខែមុន ហ្វីលីពីនបានផ្តល់មូលដ្ឋានថ្មីចំនួន៤ដល់អាមេរិក។ សហរដ្ឋអាមេរិក មិនដែលបានលើកឡើងពីលទ្ធភាពដែលទីតាំងទាំងនេះ នឹងត្រូវបានប្រើដើម្បីវាយប្រហារនរណាម្នាក់នោះទេ។ នោះមិនមែនជាគោលបំណងនៃទីតាំងទាំងនេះឡើយ ពួកគេនឹងមិនប្រើក្នុងវិធីនេះទេ”។
ស្របពេលជាមួយគ្នានោះ លោកបន្ថែមថា ហ្វីលីពីន និងសហរដ្ឋអាមេរិក បានព្រមព្រៀងក្នុងការបង្កើនសមយុទ្ធយោធារួមគ្នានៅក្នុងតំបន់ ជាមួយនឹងគោលដៅនៃការបង្កើនភាពរហ័សរហួន និងការឆ្លើយតបរហ័សចំពោះការគំរាមកំហែងដែលកំពុងកើតឡើង ចំពេលមានភាពតានតឹងកាន់តែខ្លាំងរវាងចិន និងប្រជាជាតិទាំងពីរ។

លោក Marcos ក៏និយាយដែរថា សហរដ្ឋអាមេរិកមិនបានស្នើសុំឲ្យហ្វីលីពីនផ្តល់កម្លាំងយោធាណាមួយនៅក្នុងករណីផ្ទុះសង្រ្គាមរវាងសហរដ្ឋអាមេរិក និងចិនលើកោះតៃវ៉ាន់ឡើយ។
នៅពេលលោក Marcos ត្រូវបានគេសួរថាតើរដ្ឋបាលលោក ចូ បៃដិន បានស្នើសុំកងកម្លាំងយោធាហ្វីលីពីនដែរឬទេក្នុងករណីអាមេរិកផ្ទុះជម្លោះជាមួយចិន ជុំវិញស្ថានភាពតៃវ៉ាន់, លោក Marcos បានឆ្លើយតបថា “ទេ”។
លោក Marcos លើកឡើងថា ហ្វីលីពីននិងចិន ក៏កំពុងឈានបន្តិចម្តងៗឆ្ពោះទៅរកដំណោះស្រាយនៃការខ្វែងគំនិតគ្នាអំពីការគ្រប់គ្រង និងអធិបតេយ្យលើតំបន់ប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូងផងដែរ។
គួរបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់រដ្ឋបាលលោក បៃដិន, ទំនាក់ទំនងអាមេរិក-ហ្វីលីពីនបានពង្រឹងឡើងវិញបន្ទាប់ពីទីក្រុងម៉ានីល បានដកខ្លួនពីជំហរយុទ្ធសាស្ត្របរទេស ក្រោមការដឹកនាំរបស់អ្នកកាន់តំណែងមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ហ្វីលីពីន មិនអនុញ្ញាតឲ្យអាមេរិក យកមូលដ្ឋានរបស់ខ្លួន ធ្វើជាកន្លែងបើកប្រតិបត្តិការ ប្រឆាំងចិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?