Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូបង្រៀនច្រើននាក់ ត្រូវបាញ់សម្លាប់នៅ ប៉ាគីស្ថាន

បានផុស

នៅ

មនុស្សចំនួន៧នាក់ ដោយក្នុងនោះរួមមានទាំងគ្រូបង្រៀនមួយចំនួនផងដែរ ត្រូវបានបាញ់សម្លាប់នៅសាលាមួយក្នុងសង្កាត់ Kurram ភាគពាយព្យប្រទេសប៉ាគីស្ថាន។

(រូបថត៖ GETTY IMAGES)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសនិយាយថា ក្នុងឧប្បត្តិហេតុនេះ ខ្មាន់កាំភ្លើងជាច្រើននាក់បានសម្រុកចូលបន្ទប់បុគ្គលិកនៃវិទ្យាល័យរដ្ឋាភិបាល Tari Mangal។

យោងតាមមន្ត្រី​ប៉ូលិស ការ​បាញ់​ប្រហារ​នេះ​ត្រូវ​បាន​គេ​គិត​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​មួយ​ទៀត​នៅ​ព្រឹក​ថ្ងៃដដែល ​ដែល​បុរស​ម្នាក់​ត្រូវ​បាន​គេ​បាញ់​​ក្នុង​រថយន្ត​នៅ​សង្កាត់នេះ។

(រូបថត៖ AFP)

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីអ្វីដែលបានកើតឡើងនៅសាលាក្នុងសង្កាត់ Kurram នៅតែមិនទាន់ត្រូវបានគេដឹងច្បាស់ ហើយប៉ូលិសមិនទាន់កំណត់អត្តសញ្ញាណជនសង្ស័យណាម្នាក់បានឡើយ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីប៉ាគីស្ថាន លោក Arif Alvi បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការសម្លាប់នេះ។

គួរបញ្ជាក់ថា តំបន់​ដែល​ការ​វាយ​ប្រហារ​បាន​កើត​ឡើង ​ត្រូវ​បាន​គេ​ដឹង​ថាជាកន្លែង​មាន​ជម្លោះ​រវាង​និកាយ​ស៊ុននី​និង​និកាយ​ស៊ីអ៊ីត​នៃ​សាសនាឥស្លាម។

យ៉ាងណា មិនទាន់មានក្រុមណា ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC, CNN

ចុចអាន៖ ក្មេងៗសិស្សសាលា ៤៩នាក់ស្លាប់ ក្នុងសោកនាដកម្មលិចទូក នៅ ប៉ាគីស្ថាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម