ព័ត៌មានអន្ដរជាតិ
ចិន ថា ការពង្រីកខ្លួនរបស់ ណាតូ នៅអាស៊ី ចៀសមិនរួចទេ នឹងមានការបំផ្លាញសន្តិភាពក្នុងតំបន់
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ការពង្រីកខ្លួនរបស់អង្គការណាតូមកកាន់ទឹកដីនៅអាស៊ីប៉ាស៊ីហ្វិក នឹងធ្វើឲ្យស្ថិរភាពនៃតំបន់នេះកាន់តែអាក្រក់ទៅៗ ។

ឆ្លើយតបទៅនឹងសំណើរបស់សារព័ត៌មាន TASS ដើម្បីឲ្យធ្វើអត្ថាធិប្បាយលើផែនការរបស់អង្គការណាតូក្នុងការបើកការិយាល័យនៅក្នុងប្រទេសជប៉ុន, លោកស្រី ម៉ៅ បាននិយាយថា “ការបន្តពង្រីកខ្លួនរបស់អង្គការណាតូទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក និងការជ្រៀតជ្រែករបស់សម្ព័ន្ធភាពក្នុងកិច្ចការតំបន់ នឹងធ្វើឲ្យខូចដល់សន្តិភាព និងស្ថិរភាពចៀសមិនរួច” ។
អ្នកការទូតរូបនេះបានសង្កត់ធ្ងន់ថា “អាស៊ីមិនគួរក្លាយជាសង្វៀននៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ ។ ការឈានជើងចូលរបស់អង្គការណាតូនៅអាស៊ី នឹងធ្វើឲ្យការប្រឈមមុខដាក់គ្នាក្នុងប្លុកកាន់តែងាយស្រួលផ្ទុះឡើង ដូច្នេះយើងគួរតែមានការព្រួយបារម្ភ ជាពិសេសប្រទេសក្នុងតំបន់” ។

កាលពីថ្ងៃទី៣ ខែឧសភា សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍ថា “អង្គការណាតូគ្រោងនឹងបើកការិយាល័យទំនាក់ទំនងរបស់ខ្លួននៅក្នុងប្រទេសជប៉ុននាឆ្នាំក្រោយ ហើយការិយាល័យនេះនឹងអនុញ្ញាតឲ្យសម្ព័ន្ធភាពយោធាធ្វើការពិគ្រោះយោបល់តាមកាលកំណត់ជាមួយប្រទេសជប៉ុន និងដៃគូសំខាន់ៗនៅក្នុងតំបន់ដូចជា កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់” ។
សារព័ត៌មានជប៉ុនមួយនេះបានលើកឡើងទៀតថា ការសម្រេចចិត្តជាផ្លូវការសម្រាប់ការបើកការិយាល័យនេះ គួរតែត្រូវបានធ្វើឡើងមុនកិច្ចប្រជុំកំពូលណាតូនៅទីក្រុង វីលនីញូស នៃប្រទេសលីទុយអានី នាថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ