ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប
ក្រុមអ្នកបុរាណវិទូអន្តរជាតិមួយក្រុម បានប្រកាសលទ្ធផលដ៏អស្ចារ្យនៃការជីកកកាយថា ពួកគេបានរកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុចន្លោះពី ១,៩០០ ទៅ ២,០០០ឆ្នាំ ខណៈពេលដែលកំពុងពិនិត្យមើលប្រាសាទបុរាណនៅ Berenike ដែលជាទីក្រុងកំពង់ផែរបស់ប្រទេសអេហ្ស៊ីបនៅលើឆ្នេរសមុទ្រក្រហម។
ក្រុមអ្នកបុរាណវិទ្យាត្រូវបានដឹកនាំដោយអ្នកជំនាញមកពីស្ថាប័នស្រាវជ្រាវជាច្រើននៅក្នុងសហរដ្ឋអាមេរិក រួមទាំងមជ្ឈមណ្ឌលតំបន់ប៉ូឡូញសម្រាប់បុរាណវិទ្យាមេឌីទែរ៉ាណេ (PCMA) ដែលរួមគ្នាជាមួយមន្ត្រីក្រសួងទេសចរណ៍ និងបុរាណវិទ្យាអេហ្ស៊ីបបានប្រកាសរួមគ្នាថា បដិមាព្រះពុទ្ធដែលបានរកឃើញ គឺជាភស្តុតាងនៃទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសឥណ្ឌា និងអេហ្ស៊ីបបុរាណ។ ជាពិសេសក្នុងអំឡុងពេលដែលអេហ្ស៊ីបស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម។
ព្រះពុទ្ធរូបឈរក្នុងឥរិយាបថមានកម្ពស់ ៧១ សង់ទីម៉ែត្រ ឆ្លាក់ពីថ្មម៉ាបមេឌីទែរ៉ាណេ។ ដៃឆ្វេងកាន់អាវ ចំណែកព្រះកេសមានកាំរស្មីដែលស្រដៀងនឹងពន្លឺព្រះអាទិត្យ ហើយមានផ្កាឈូកមួយលម្អនៅជាប់នឹងរូបព្រះពុទ្ធ។ រូបសំណាកនេះស្រដៀងទៅនឹង Ghandara ដែលជាទម្រង់សិល្បៈព្រះពុទ្ធសាសនាដែលមានឥទ្ធិពលក្រិក។ វាគឺជារូបសំណាកដំបូងគេដែលត្រូវបានរកឃើញនៅអឌ្ឍគោលខាងលិចហួសព្រំដែននៃប្រទេសអាហ្វហ្គានីស្ថាន។
បុរាណវិទូជឿថា ជាងចម្លាក់ម្នាក់នៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីប ប្រហែលជាបានបង្កើតរូបសំណាកនេះ។ សម្រាប់សហគមន៍ពាណិជ្ជករឥណ្ឌាដែលបានតាំងលំនៅនៅ Berenike ដើម្បីថ្វាយបង្គំ វាក៏ជាភស្តុតាងដ៏សំខាន់មួយដែលបង្ហាញថាពុទ្ធសាសនាមាននៅក្នុងអាណាចក្រអេហ្ស៊ីបបុរាណ។
ដោយឡែក លោកបណ្ឌិត Steven Sidebotham ដែលដឹកនាំក្រុមអ្នកបុរាណវិទ្យាអាមេរិកនៅសាកលវិទ្យាល័យ Delaware បាននិយាយថា “មនុស្សសព្វថ្ងៃនេះនិយាយអំពីសកលភាវូបនីយកម្មជាយុគសម័យទំនើប។ ដោយមិនដឹងខ្លួន ធ្លាប់មានប្រព័ន្ធសេដ្ឋកិច្ចសកលតភ្ជាប់អឺរ៉ុប អាហ្វ្រិក និងអាស៊ី។ ក្នុងអំឡុងសតវត្សទីមួយនៃគ.ស.”៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
សន្តិសុខសង្គម១១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច