Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញកុមារជាង ៣០០ នាក់ធ្វើការខុសច្បាប់ក្នុងហាង McDonald’s នៅ អាមេរិក

បានផុស

នៅ

កុមារច្រើនជាង ៣០០ ​នាក់ រួមមានទាំងក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់ផងដែរនោះ ត្រូវបានគេរកឃើញកំពុងធ្វើការក្នុងហាង McDonald’s នៅទូទាំងរដ្ឋ Kentucky និងរដ្ឋមួយចំនួនទៀតនៃសហរដ្ឋអាមេរិក ដោយបំពានលើច្បាប់ការងារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានការងារអាមេរិកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស៊ើបអង្កេតបានរកឃើញក្មេងអាយុ ១០ ឆ្នាំចំនួន ២ នាក់កំពុងធ្វើការជាអ្នកជូតសម្អាត​ហាង ដឹកម្ហូបកុម្ម៉ង់ ជាអ្នករត់តុ និងគិតលុយ ដោយមិនមានប្រាក់ឈ្នួល ហើយធ្វើការរហូតដល់ម៉ោង ២ ទៀបភ្លឺនៅហាង McDonald’s មួយកន្លែងក្នុងទីក្រុង Louisville ដែលដំណើរការដោយក្រុមហ៊ុន Bauer Food LLC ។

ទន្ទឹមនោះ យោងតាមការស៊ើបអង្កេតរបស់នាយកដ្ឋានការងាររកឃើញថា យ៉ាងហោចណាស់មានកុមារចំនួន ៣០៥ ​នាក់ត្រូវបានជួលឲ្យធ្វើការទាំងរំលោភលើច្បាប់ការងាររបស់សហព័ន្ធនៅក្នុងហាង McDonald’s ចំនួន ៦២ ទីតាំងក្នុងរដ្ឋ Kentucky, រដ្ឋ Indiana, រដ្ឋ Maryland និងរដ្ឋ Ohio ។ ហាងទាំងនោះ​ដំណើរការក្រោមសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនចំនួន ៣ គឺក្រុមហ៊ុន Bauer Food LLC, ក្រុមហ៊ុន Archways Richwood LLC និងក្រុមហ៊ុន Bell Restaurant Group I LLC ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រុមហ៊ុន Bauer Food LLC ឆ្លើយតបថា ក្មេងអាយុ ១០ ឆ្នាំទាំងនេះ គឺជាកូនរបស់អ្នកគ្រប់គ្រងហាងពេលយប់ ហើយពួកគេគ្រាន់តែទៅលេងជាមួយឪពុកម្តាយរបស់ពួកគេនៅកន្លែងធ្វើការប៉ុណ្ណោះ ដោយមិនមែនជាបុគ្គលិកឡើយ ។

បច្ចុប្បន្នក្រុមហ៊ុនទាំងបីប្រឈមមុខនឹងបណ្ដឹងរដ្ឋប្បវេណី ជាមួយនឹងការផាកពិន័យជាទឹកប្រាក់សរុបប្រមាណជាង ២១២,០០០ ដុល្លារអាមេរិក ហើយក្នុងចំណោមក្រុមហ៊ុនទាំងបី មានតែក្រុមហ៊ុន Archways Richwood LLC ប៉ុណ្ណោះត្រូវផាកពិន័យច្រើនជាងគេ ពោលប្រមាណជាង ១៤៣,៥៦៦ ដុល្លារ បន្ទាប់រកឃើញថា កុមារ ២៤២ នាក់ដែលមានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំកំពុងធ្វើការនៅក្នុងហាងនោះ ខណៈក្រុមហ៊ុន Bell Restaurant Group I LLC ដែលមានកុមារ ៣៩ នាក់ត្រូវពិន័យ ២៩,២៦៧ ដុល្លារ  ហើយក្រុមហ៊ុន Bauer Food LLC ដែលជួលកុមារ ២៤ នាក់ត្រូវរងពិន័យប្រមាណ ៣៩, ៧១១ ដុល្លារ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ NBC news

ចុចអាន ៖ អាមេរិក បដិសេធ ជាមេខ្លោង នៃ ការ ប៉ុនប៉ងធ្វើឃាតលោក ពូទីន ក្នុងទីក្រុងមូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម១៣ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ព័ត៌មានជាតិ៩ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

Sokha Hotels

ព័ត៌មានពេញនិយម