ព័ត៌មានអន្ដរជាតិ
មិនដល់មួយសប្តាហ៍ផង ស៊ែប៊ី ជួបហេតុការណ៍បាញ់សម្លាប់រង្គាល ២លើក
មនុស្សចំនួន៨នាក់បានស្លាប់ និង១០នាក់រងរបួស ក្នុងការបាញ់ប្រហារសម្លាប់រង្គាលលើកទី២ ត្រឹមរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះនៅប្រទេសស៊ែប៊ី។

ខ្មាន់កាំភ្លើងត្រូវបានគេរាយការណ៍ថា បានបាញ់កាំភ្លើងស្វ័យប្រវត្តិ ចេញពីរថយន្តនៅជិតភូមិមួយចម្ងាយ៦០គីឡូម៉ែត្រភាគខាងត្បូង ទីក្រុងបែលក្រាដ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍មិនបានបញ្ជាក់ទេថាតើ ជនល្មើសកំពុងរត់គេចខ្លួននៅឡើយ ឬចាប់បានហើយ។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក្មេងជំទង់ម្នាក់បានសម្លាប់សិស្សចំនួន៨នាក់នៅសាលាមួយក្នុងទីក្រុង បែលក្រាដ នៅក្នុងការបាញ់សម្លាប់រង្គាលដ៏អាក្រក់បំផុត ដែលបានកើតឡើងនៅប្រទេសស៊ែប៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
ការបាញ់ប្រហារសម្លាប់រង្គាល គឺកម្រកើតមានណាស់នៅស៊ែប៊ី ដោយប្រទេសនេះមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុត ប៉ុន្តែការកាន់កាប់កាំភ្លើងនៅក្នុងប្រទេសនេះ គឺមានកម្រិតខ្ពស់ បើប្រៀបធៀបជាមួយប្រទេសដទៃទៀតនៅអឺរ៉ុប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ