Connect with us

ព័ត៌មានអន្ដរជាតិ

ក្វាតេម៉ាឡា ញាប់ដៃញាប់ជើងជម្លៀសមនុស្ស ដោយសារផ្ទុះភ្នំភ្លើង

បានផុស

នៅ

អាជ្ញាធរក្វាតេម៉ាឡា បានជម្លៀសអ្នកក្រុង San Pedro Yepocapa និងតំបន់ជុំវិញនោះ ដោយសារតែការផ្ទុះភ្នំភ្លើងសកម្មបំផុតនៅតំបន់អាមេរិកកណ្តាលឈ្មោះ Fuego។

ទីភ្នាក់ងារសម្របសម្រួលកាត់បន្ថយគ្រោះមហន្តរាយក្វាតេម៉ាឡា (CONRED) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រទី៥ខែឧសភាថា “ដើម្បីបង្ការជាមុន CONRED និងស្ថាប័នពាក់ព័ន្ធ បានធ្វើការជម្លៀសមនុស្សនៅក្រុង San Pedro Yepocapa, Chimaltenango និងភូមិ Panimache ទី១, Panimache ទី២, El Porvenir និង Morelia”។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះបន្តថា អាជ្ញាធរក្នុងតំបន់ បានបង្កើតទីតាំងសុវត្ថិភាពធំៗចំនួនពីរ ដើម្បីដាក់មនុស្សជិត៩០០គ្រួសារដែលត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់។

យោងតាម ​​CONRED, ក្នុងការផ្ទុះថ្មីនេះ ភ្នំភ្លើង Fuego ក៏មានបញ្ចេញផេះ និងឧស្ម័នឡើងទៅអាកាសកម្ពស់ជាង៦គីឡូម៉ែត្រ និងខ្ជាក់កម្អែភ្នំភ្លើងហូរចុះជម្រាលខាងកើត និងខាងលិចផងដែរ។

គួរបញ្ជាក់ថា Fuego គឺជាភ្នំភ្លើងសកម្មបំផុតក្នុងតំបន់អាមេរិកកណ្តាល ដែលស្ថិតនៅចម្ងាយប្រហែល ៤៥ គីឡូម៉ែត្រពីរដ្ឋធានីក្វាតេម៉ាឡា។

កាលពីខែមិថុនាឆ្នាំ២០១៨ ការផ្ទុះដ៏ខ្លាំងក្លានៃភ្នំភ្លើងនេះ បានប៉ះពាល់ដល់មនុស្ស១.៧លាននាក់ក្នុងចំណោមប្រជាជនប្រមាណ១៦.៦លាននាក់របស់ប្រទេសនេះ ខណៈមនុស្សយ៉ាងតិច១៩០នាក់បានស្លាប់នៅក្នុងការផ្ទុះនោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម