ព័ត៌មានអន្ដរជាតិ
គូស្នេហ៍ល្បីល្បាញរកចំណូលបានច្រើនបំផុតពីការបង្ហោះលើ Instagram, Ronaldo និង Georgina ឈរនៅលេខ១
ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ បុគ្គលល្បីៗជាច្រើនបានងាកទៅប្រើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដើម្បីរកលុយ។
ដោយសារតែការប្រគុំតន្រ្តីត្រូវបានលុបចោល ហើយខ្សែភាពយន្តមិនត្រូវបានផលិតនោះ ប្រាកដណាស់ ប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាមធ្យោបាយក្នុងការរកប្រាក់សម្រាប់មនុស្សជាច្រើន។
ហើយឥឡូវនេះ ការបង្ហោះនៅលើ Instagram អាចធ្វើឲ្យតារាល្បីៗរកប្រាក់បានកាន់តែច្រើនក្នុងរយៈពេលមួយឆ្នាំ។
គេហទំព័រ OnBuy.com បានបង្ហាញចំណូលដែលគូស្នេហ៍ល្បីល្បាញរកបានតាម Instagram។
យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនបានឲ្យដឹងថា គូស្នេហ៍ដែលរកប្រាក់ចំណូលបានខ្ពស់បំផុតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺតារាបាល់ទាត់ Cristiano Ronaldo និងមិត្តស្រីជាតារាម៉ូដែល Georgina Rodríguez។
បូកចូលគ្នា អ្នកទាំងពីរមានអ្នក Follow ២៧៣.៩ លាននាក់ ហើយអាចរកប្រាក់បានរហូតដល់ ៦៦៩,៨៥២ ផោន (ជាង ៩១ ម៉ឺនដុល្លារ) ក្នុងការបង្ហោះមួយលើកនៅលើ Instagram។
លេខ២បានទៅលើតារាសម្តែង Dwayne Johnson ឬគេហៅថា The Rock និងភរិយារបស់គាត់ឈ្មោះ Lauren Hashian ដែលបូកចូលគ្នាមានអ្នក Follow ចំនួន ២២១.២ លាននាក់។
ដោយសារតែអ្នកគាំទ្រដ៏ស្មោះត្រង់របស់ពួកគេ តារាសម្តែងរូបនេះនិងប្រពន្ធរបស់គាត់ដែលជាអ្នកចម្រៀងនិងជាអ្នកនិពន្ធបទចម្រៀង អាចរកប្រាក់បានដល់ទៅ ៥១៥,៧២៧ ផោន ( ជាង ៧០ ម៉ឺនដុល្លារ) ក្នុងការបង្ហោះមួយលើក។
លេខ៣បានទៅលើតារាម៉ូដែល Kim Kardashian និងតារារ៉េប Kanye West ថ្វីបើអ្នកទាំងពីរបែកបាក់គ្នាហើយក៏ដោយ។ ទោះយ៉ាងនេះក្តី បូកចូលគ្នា ពួកគេមានអ្នក Follow សរុបរហូតដល់ទៅ ២០១.៤ លាននាក់។ ក្នុងការបង្ហោះម្តង អ្នកទាំងពីររកប្រាក់បាន ៤៩៣,៨៦៩ ផោន ( ជាង ៦៧ ម៉ឺនដុល្លារ) ។
ឈរនៅលំដាប់លេខ៤នៅក្នុងបញ្ជីគឺតារាចម្រៀង Justin និង Hailey Bieber ដែលបូកចូលគ្នាមានអ្នក Follow ១៨៧.៧ លាននាក់។ គូស្នេហ៍ទាំងពីរអាចដាក់ប្រាក់បានចំនួន ៤៥៩,៩៩២ ផោន ( ជិត ៦៣ ម៉ឺនដុល្លារ) ពីការបង្ហោះរូបមួយសន្លឹកនៅលើបណ្តាញសង្គម Instagram។
ទី៥ តារាចម្រៀង Taylor Swift និងមិត្តប្រុស Beau Joe Alwyn ដែលមានអ្នក Follow សរុប ១៤៣.៥ លាននាក់។ នៅលើ Instagram អ្នកទាំងពីរអាចរកប្រាក់បានដល់ទៅ ៣៥២,៧៨០ ផោន ( ជាង ៤៨ ម៉ឺនដុល្លារ)។
ខាងក្រោមនេះជាគូស្នេហ៍ ៥ គូទៀតដែលរកចំណូលបានច្រើនលើ Instagram៖
៦. តារាចម្រៀង និងសម្ដែង JLO និង Alex Rodriguez (១៤០.៩ លាន Follower) ៣៤៤,២៥១ ផោន ( ប្រហែល ៤៧ ម៉ឺនដុល្លារ)
៧. តារាចម្រៀង Katy Perry និងស្វាមី Orlando Bloom (១១៤.៨លាន Follower) ២៨០,៥៦៧ ផោន ( ជាង ៣៨ ម៉ឺនដុល្លារ)
៨. តារាចម្រៀង Camila Cabello និងមិត្តប្រុស Shawn Mendes (១១០.៣លាន Follower) ២៦៩,៤៣៦ ផោន (ជិត ៣៧ ម៉ឺនដុល្លារ)
9. តារាកំប្លែង Kevin និងភរិយា Eniko Hart (១០៤.៤លាន Follower) ២៥៧,១៦៩ ផោន ( ជាង ៣៥ ម៉ឺនដុល្លារ)
10. តារាម៉ូដែល Gigi Hadid និងមិត្តប្រុស Zayn Malik (១០០.៥ លាន Follower) – ២៤៥,២៦៤ ផោន ( ជាង ៣៣ ម៉ឺនដុល្លារ)
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ Trump ត្រូវហាមមិនឲ្យលេង Facebook និង Instagram ដោយគ្មានកំណត់ពេលបន្ទាប់ពីកុបកម្ម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ