Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ព្រមានថា អាមេរិក កំពុងធ្វើឲ្យកោះតៃវ៉ាន់ ក្លាយជា “ធុងរំសេវ”

បានផុស

នៅ

ប្រទេសចិនព្រមានថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិកដល់តៃវ៉ាន់ កំពុងប្រែក្លាយកោះនេះទៅជា “ធុងរំសេវ” និងបង្កហានិភ័យក្នុងការបញ្ឆេះឲ្យមានជម្លោះនៅក្នុងតំបន់។

(រូបថត៖ ក្រសួងការពារជាតិតៃវ៉ាន់)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ ចិនបានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់ការលក់អាវុធរបស់ខ្លួនទៅឲ្យទីក្រុងតៃប៉ិ ដោយព្រមានអំពីផលវិបាក សម្រាប់ប្រទេសណាដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

នៅពេលសួរអំពីវេទិកាឧស្សាហកម្មការពារជាតិតៃវ៉ាន់-អាមេរិក ដែលធ្វើឡើងនៅទីក្រុងតៃប៉ិកាលពីដើមសប្តាហ៍នេះ និងជាកន្លែងប្រមូលផ្តុំឈ្មួញអាវុធអាមេរិក និងក្នុងស្រុកមួយចំនួន, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការបន្តការលក់សព្វាវុធដល់កោះនេះគឺជាការបំពានយ៉ាងធ្ងន់ធ្ងរ លើកិច្ចព្រមព្រៀងនាពេលកន្លងមកជាមួយសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (រូបថត៖ EPA)

លោកស្រីលើកឡើងថា “នាពេលថ្មីៗនេះ អាជ្ញាធរអាមេរិកនិងតៃវ៉ាន់ បាននិងកំពុងបង្កើនការឃុបឃិតផ្នែកយោធាជាមួយគ្នា។ គណៈប្រតិភូនៃពាណិជ្ជករអាវុធអាមេរិកចំនួន២៥នាក់ បានសម្រុកទៅកោះនេះ ហើយជួបជាមួយអាជ្ញាធរតៃវ៉ាន់ក្នុងវេទិកាការពារជាតិ។ កិច្ចប្រជុំនេះគឺ ជាព័ស្តុតាងបន្ថែមទៀតដែលថា សហរដ្ឋអាមេរិកកំពុងប្រែក្លាយកោះតៃវ៉ាន់ទៅជា “ធុងរំសេវ” ដែលមានតែបង្កបញ្ហាសម្រាប់ជនរួមជាតិតៃវ៉ាន់របស់យើងប៉ុណ្ណោះ”។

នៅក្នុងព្រឹត្តិការណ៍ឧស្សាហកម្មនេះ មន្ត្រីតៃវ៉ាន់បាននិយាយថា ពួកគេនឹងស្វែងរកជំនួយពីទីក្រុងវ៉ាស៊ីនតោន ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ថ្មី។

ថ្វីបើសេតវិមាន បដិសេធផ្គត់ផ្គង់យន្តហោះទំនើបៗដូចជា F-22 ឬ F-35 ក៏ដោយ ប៉ុន្តែមន្ត្រីនានាបានយល់ព្រមលើការលក់យន្តហោះចម្បាំងធុន F-16 ទ្រង់ទ្រាយធំកាលពីឆ្នាំ២០១៩។

ដំបូងឡើយ ការដឹកជញ្ជូន ត្រូវគេគ្រោងទុកនៅចុងឆ្នាំនេះ ប៉ុន្តែត្រូវពន្យាពេលរហូតដល់ចុងឆ្នាំ២០២៤វិញ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ថា ការពង្រីកខ្លួនរបស់ ណាតូ នៅអាស៊ី ចៀសមិនរួចទេ នឹងមានការ បំផ្លាញសន្តិភាពក្នុងតំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម