ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ ជប៉ុន រញ្ជួយដីជាង ៥០លើក
ត្រឹមមួយថ្ងៃ ការរញ្ជួយដីជាច្រើនលើកបានកើតឡើងនៅប្រទេសជប៉ុន ក្រោយការរញ្ជួយដ៏ធំកម្រិត៦.៥រ៉ិចទ័របានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២៣នាក់រងរបួស ហើយខូចខាតអគារជាច្រើន ខណៈខ្សែរថភ្លើងល្បឿនលឿនក៏ត្រូវបិទផងដែរ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា បុរសអាយុ៦៥ឆ្នាំម្នាក់ បានស្លាប់នៅពេលគាត់ធ្លាក់ពីលើជណ្ដើរ អំឡុងពេលរញ្ជួយដីដែលវាយប្រហារតំបន់ Ishikawa កាលពីរសៀលថ្ងៃសុក្រទី៥ខែឧសភា។
ក្រោយមក ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុននិយាយថា ការរញ្ជួយដីប្រហែល៥៥លើកផ្សេងទៀតបានវាយប្រហារនៅថ្ងៃសៅរ៍ ហើយព្រមានថា ភ្លៀងធ្លាក់ខ្លាំងអាចបង្កឲ្យមានការរអិលបាក់ដីនៅក្នុងតំបន់ដែលរងផលប៉ះពាល់។
ក្រុមហ៊ុន East Japan Railway Co និយាយថា ខ្សែរថភ្លើងល្បឿនលឿន ដែលតភ្ជាប់ទីក្រុងតូក្យូ និង Kanazawa ក្នុងខេត្ត Ishikawa ត្រូវផ្អាកជាបណ្តោះអាសន្នសម្រាប់ការត្រួតពិនិត្យសុវត្ថិភាព ប៉ុន្តែក្រោយក៏បន្តប្រតិបត្តិការធម្មតាឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមអាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរបានឲ្យដឹងថា មិនមានភាពខុសប្រក្រតីណាមួយទេនៅរោងចក្រថាមពលនុយក្លេអ៊ែរក្នុងតំបន់។
គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយដីគឺជារឿងធម្មតានៅជប៉ុនក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែដិតដាមដោយការចងចាំនៃគ្រោះរញ្ជួយដីដ៏ធំកម្រិត៩.០រ៉ិចទ័រនៅភាគឦសានក្នុងខែមីនាឆ្នាំ២០១១។
គ្រោះរញ្ជួយដីនោះ បានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល ១៨៥០០នាក់ស្លាប់ ឬបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ រញ្ជួយដីខ្លាំងក្លានៅអេក្វាទ័រ បណ្តាលឲ្យមនុស្ស ១២នាក់ ស្លាប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ