Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះទឹកជំនន់នៅកុងហ្គោ បណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់

បានផុស

នៅ

ភ្លៀងធ្លាក់ខ្លាំងបានបង្កជាទឹកជំនន់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ក្នុងតំបន់អាហ្វ្រិកកណ្តាល ខណៈអាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ​មនុស្ស​យ៉ាងតិច​២០៣​នាក់​ត្រូវបាត់បង់ជីវិត​ ហើយជាង១០០នាក់កំពុងបាត់ខ្លួន។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រ៉យទ័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតបានឲ្យដឹងថា ទឹកទន្លេក្នុងខេត្ត South Kivu ភាគខាងកើតរបស់ប្រទេសនេះ បានឡើងយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍។ ទឹកជំនន់ក៏បាន បំផ្លាញផ្ទះសម្បែង សាលារៀន និងអគារផ្សេងៗទៀតផងដែរ។

ស្របពេលជាមួយគ្នានោះ វេជ្ជបណ្ឌិតក្នុងតំបន់បានឲ្យដឹងថា ពួកគេកំពុងខ្វះខាតថ្នាំពេទ្យ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តផ្សេងទៀត ដើម្បីជួយសង្គ្រោះមនុស្ស។

(រូបថត៖ AFP)

គួរបញ្ជាក់ថា ក្រៅពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កជាទឹកជំនន់ និងការបាក់ដីក្នុងប្រទេស រ៉្វាន់ដា និង អ៊ូហ្គង់ដា ដែលជាអ្នកជិតខាងនឹងគ្នាផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ ស្លាប់៦០នាក់និងបាត់ខ្លួនរាប់រយនាក់ក្នុងគ្រោះមហន្តរាយលិចទូកនៅ កុងហ្គោ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម