ព័ត៌មានអន្ដរជាតិ
ខេត្តមួយនៅកាណាដា ប្រកាសអាសន្ន ដោយសារភ្លើងឆេះព្រៃ
កាលពីថ្ងៃសៅរ៍ទី៦ខែឧសភា ខេត្ត Alberta របស់ប្រទេសកាណាដា បានប្រកាសដាក់ក្នុងភាពអាសន្នបន្ទាប់ពី អ្នកខេត្តរាប់ម៉ឺននាក់ ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះរបស់ពួកគេ នៅពេលភ្លើងឆេះព្រៃមិនធ្លាប់មានពីមុនមក បានឆាបឆេះនៅទីនោះ។

គិតត្រឹមម៉ោង៦ល្ងាចថ្ងៃសៅរ៍ អ្នកខេត្ត Alberta ជាង ២៤០០០នាក់ ត្រូវបានជម្លៀសចេញពីផ្ទះ ខណៈមានភ្លើងឆេះព្រៃយ៉ាងសកម្មចំនួន១១០កន្លែងនៅទូទាំងខេត្ត ហើយក្នុងនោះ មាន៣៦កន្លែងមិនអាចគ្រប់គ្រងបាន។
លោកស្រី Christie Tucker អ្នកគ្រប់គ្រងអង្គភាពព័ត៌មានភ្លើងឆេះព្រៃខេត្ត Alberta បានលើកឡើងថា “វាជាថ្ងៃដ៏លំបាកបំផុតសម្រាប់អ្នកពន្លត់អគ្គិភ័យនៅទីនេះ។ យើងកំពុងប្រយុទ្ធនឹងខ្យល់បក់ខ្លាំង អាកាសធាតុក្តៅ ហើយខ្យល់ទាំងនោះបានធ្វើឲ្យភ្លើងឆេះព្រៃកាន់តែសកម្ម”។

ស្របពេលជាមួយគ្នានោះ ក្រុមហ៊ុន Whitecap Resources ដែលជាអ្នកផលិតប្រេងកំពុងប្រតិបត្តិការនៅភាគពាយព្យ និងកណ្តាលខេត្ត Alberta បាននិយាយថា ខ្លួនសូមធានាថា បុគ្គលិកទាំងអស់នឹងមានសុវត្ថិភាពតាមរយៈដំណើរការជម្លៀសចេញ ហើយទ្រព្យសម្បត្តិមិនរងផលប៉ះពាល់ទេ។
លោក Grant Fagerheim នាយកប្រតិបត្តិ Whitecap បានអះអាងកាលពីថ្ងៃសៅរ៍ថា “យើងកំពុងតាមដានយ៉ាងដិតដល់ ហើយអធិស្ឋានសុំទឹកភ្លៀង”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រលកកម្តៅសម្លាប់មនុស្សជាង ១០០០នាក់ទូទាំងទ្វីបអឺរ៉ុប ស្របពេលភ្លើងឆេះព្រៃ ក៏កំពុងវាយប្រហារខ្លាំងក្លា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ