ព័ត៌មានអន្ដរជាតិ
លោក Kishida ធ្វើទស្សនកិច្ចកូរ៉េខាងត្បូង ខណៈមានភាពតានតឹងជាមួយ កូរ៉េខាងជើង
នៅថ្ងៃអាទិត្យទី៧ខែឧសភា នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានចាកចេញពីទីក្រុងតូក្យូ ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសកូរ៉េខាងត្បូង សម្រាប់កិច្ចពិភាក្សាកំពូលទ្វេភាគី។

មុនពេលធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល លោក Kishida បានប្រាប់អ្នកយកព័ត៌មានថា លោកចង់ដោះដូរយោបល់ដោយស្មោះត្រង់ជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក។
មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ សកម្មភាពនេះគឺសំដៅដោះស្រាយបញ្ហានានា ដូចជាកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងជាដើម។
របៀបវារៈនៃកិច្ចប្រជុំកំពូល ក៏ទំនងជារួមបញ្ចូលទាំងកិច្ចសហប្រតិបត្តិការសន្តិសុខសេដ្ឋកិច្ចនៅក្នុងការផលិតឧបករណ៍អេឡិចត្រូនិក ក៏ដូចជាការត្រួតពិនិត្យការនាំចេញផងដែរ។
លើសពីនេះ មេដឹកនាំទាំងពីរ ត្រូវបានគេរំពឹងថានឹងចែករំលែកព័ត៌មាន ស្តីពីការអនុវត្តផែនការជាមួយគោលបំណងដោះស្រាយបញ្ហាពលកម្មក្នុងសម័យសង្គ្រាម។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Kisihda កើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះ ឈានដល់កិច្ចព្រមព្រៀងមួយជាមួយលោក Yoon ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតូក្យូកាលពីខែមីនា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ប៉ូលិសរកឃើញតម្រុយថ្មីបន្ថែមទៀតរបស់ជនសង្ស័យប៉ុនប៉ងធ្វើឃាតនាយករដ្ឋមន្ត្រី ជប៉ុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ជីវិតកម្សាន្ដ២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ