Connect with us

ព័ត៌មានអន្ដរជាតិ

ទិវាជ័យជម្នះរុស្ស៊ីឆ្នាំនេះ ប្រារព្ធធ្វើឡើងទាំងមានភាពភ័យខ្លាច ផ្នែកសន្តិសុខ

បានផុស

នៅ

ប្រទេសរុស្ស៊ី នឹងរៀបចំក្បួនដង្ហែទិវាជ័យជម្នះប្រចាំឆ្នាំរបស់ខ្លួនលើទីលានក្រហម នៅថ្ងៃអង្គារទី៩ខែឧសភា ចំពេលមានការរឹតបន្តឹងសន្តិសុខ បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក រួមទាំងនៅលើវិមានក្រឹមឡាំង ដែលជានិមិត្តរូបនៃរដ្ឋរុស្ស៊ីផងដែរ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិវាជ័យជម្នះ គឺជាខួបដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ដែលជារឿយៗតែងតែរំលឹកអំពីស្មារតី និងការលះបង់ដែលជួយសហភាពសូវៀតកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់នៅឆ្នាំ១៩៤៥ ដើម្បីជំរុញស្មារតីស្នេហាជាតិរបស់ប្រជាជនរុស្ស៊ី ជាពិសេសចាប់តាំងពីការចាប់ផ្តើមនូវអ្វីដែលលោកហៅថា “ប្រតិបត្តិការយោធាពិសេស” ក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ២០២២។

ប៉ុន្តែ​តំបន់​​មួយ​ចំនួនក្នុងប្រទេសរុស្ស៊ី ​មិនបានរៀបចំពិធីនេះជាធំដុំអ្វីនោះទេ ដោយ​លើក​ឡើង​ពីក្តី​ព្រួយ​បារម្ភ​ថា ​ពួកគេ​អាច​ត្រូវ​បាន​កំណត់​គោលដៅ​ដោយ​អ៊ុយក្រែន ហើយនៅទីក្រុងមូស្គូ ក៏ហាក់ដូចជាមានយោធា និងការបង្ហាញសព្វាវុធយោធាតិចជាងមុនផងដែរ។

(រូបថត៖ Xinhua)

ការព្រួយបារម្ភអំពីសន្តិសុខរបស់ជនជាតិរុស្ស៊ី បានកើនឡើងខ្លាំងនៅសប្តាហ៍មុន បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក សំដៅលើឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងរថភ្លើងដឹកទំនិញ ខណៈកាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ផងដែរនូវការបំផ្ទុះជាច្រើនយប់ នៅទូទាំងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី។

ការិយាល័យរបស់លោក ពូទីន បានភ្ជាប់នូវអ្វីដែលហៅថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកភេរវករលើវិមានក្រឹមឡាំង នៅព្រឹកព្រលឹមថ្ងៃទី៣ឧសភា ទៅនឹងក្បួនដង្ហែទិវាជ័យជម្នះនេះ។ ការិយាល័យ បានចាត់ទុកការវាយប្រហារនោះ ថាជាការប៉ុនប៉ងធ្វើឃាតលោកពូទីន ប៉ុន្តែការចោទប្រកាន់នេះត្រូវបានអ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិចច្រានចោល។

(រូបថត៖ Reuters)

ទីក្រុងមូស្គូក៏បានស្តីបន្ទោសទីក្រុងកៀវនិងលោកខាងលិច ចំពោះការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឲ្យអ្នកនិពន្ធជាតិនិយមរុស្ស៊ីដ៏ល្បីឈ្មោះ Zakhar Prilepin រងរបួសផងដែរ។

គួរបញ្ជាក់ថា ខួបទិវាជ័យជម្នះឆ្នាំនេះ​ កើតឡើងចំពេលដែលរុស្ស៊ីមានទាហានស្លាប់កាន់តែច្រើនក្នុងសង្រ្គាមអ៊ុយក្រែន ដែលឥឡូវបានឈានចូលដល់ខែទី១៥ហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ មកដឹងទំហំទីលានក្រហមដែលលោក ពូទីន ថ្លែងសុន្ទរកថាក្នុងទិវាជ័យជម្នះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៥ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៦ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម