ព័ត៌មានអន្ដរជាតិ
អាកាសធាតុនៅវៀតណាម ក្តៅខ្លាំងបំបែកកំណត់ត្រាថ្មី
ជាកំណត់ត្រាថ្មី សីតុណ្ហភាពនៅក្នុងខេត្ត Nghe An ភាគកណ្តាលប្រទេសវៀតណាម បានឡើងដល់ ៤៤.២ អង្សាសេកាលពីថ្ងៃអាទិត្យទី៧ខែឧសភា។

សីតុណ្ហភាពនេះ បានឡើងលើសកំណត់ត្រាចាស់ ៤៤.១អង្សសេ ដែលកត់ត្រាកាលពីថ្ងៃសៅរ៍នៅក្នុងខេត្ត Thanh Hoa។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្យល់ត្រជាក់មកពីតំបន់ភាគខាងជើង ប្រហែលជានឹងធ្វើឲ្យសីតុណ្ហភាពធ្លាក់ចុះវិញ ចាប់ពីថ្ងៃចន្ទនេះទៅ។
ស្របពេលជាមួយគ្នានោះ យោងតាមគេហទំព័រ AccuWeather បានឲ្យដឹងថា សីតុណ្ហភាពត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វង់២២ទៅ២៧អង្សាសេនៅទីក្រុងហាណូយ ហើយអាចកើនឡើងដល់៣៥អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ មុនពេលធ្លាក់ចុះម្តងទៀតនៅចុងសប្តាហ៍។

ចំណែកតំបន់កណ្តាល ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ពី ២០ទៅ៥០មិល្លីម៉ែត្រក្នុងតំបន់មួយចំនួននៅដើមសប្តាហ៍នេះ។
គួរបញ្ជាក់ថា ក្នុងខែនេះ សីតុណ្ហភាពជាមធ្យមរបស់ប្រទេសវៀតណាម ត្រូវបានគេព្យាករថានឹងខ្ពស់ជាងឆ្នាំមុនៗ ០.៥ ទៅ១អង្សាសេ ដោយតំបន់ភាគខាងជើង និងកណ្តាលទំនងជាមានកម្តៅខ្លាំងជាងមុន និងមានភ្លៀងធ្លាក់តិច៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ វៀតណាម ជួបអាកាសធាតុក្តៅខ្លាំងបំផុត មិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ