Connect with us

ព័ត៌មានអន្ដរជាតិ

លោកយាយជនជាតិ ចិន វ័យ ១០៧ ឆ្នាំ ដុះស្នែងលើក្បាលស្មានថានិមិត្តរូបអាយុវែង ក្រោយទៅពេទ្យទើបដឹងការពិត

បានផុស

នៅ

ជារឿងគួរឲ្យចាប់អារម្មណ៍មួយនៅលើបណ្ដាញអ៊ីនធឺណិត បន្ទាប់ពីរូបភាពស្ត្រីចំណាស់ជនជាតិចិនម្នាក់ដែលមានស្នែងដុះចេញពីក្បាល ខណៈអតីត​គ្រូពេទ្យ​វះកាត់​ម្នាក់​និយាយ​ថា តាមពិតគាត់មាន​ជំងឺ​ស្បែក​​ ហើយ​ក្រុម​គ្រួសារ​គួរយក​គាត់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​ដែល​បាន​រក​ឃើញបញ្ចាក់ថា វីដេអូរបស់ស្ត្រីអាយុ ១០៧ ឆ្នាំម្នាក់នៅក្នុងខេត្ត Guangdong ប្រទេសចិន មានដុះស្នែង​នៅលើក្បាលរបស់គាត់ ដោយរីករាលដាល​ពេញ​បណ្ដាញ​សង្គម ​និង​បណ្តាល​ឲ្យ​មានការពិភាក្សាយ៉ាងក្តៅគគុក​ក្នុងចំណោមអ្នក​និយមលេង​អ៊ីនធឺណិត។ អ្នក​បង្ហោះ​រូប​នោះ​បាន​និយាយ​ថា លោក​យាយ​មាន​ស្នែង​លើ​ក្បាល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ប៉ុន្តែមិនមានការឈឺចាប់ ឬរមាស់អ្វីនោះទេ។ ដូច្នេះហើយ ទើបមាន​មនុស្ស​មួយចំនួនសម្រុក​បញ្ចេញ​មតិសរសើរថាជា “និមិត្ត​សញ្ញា​នៃ​ភាព​ជាប់​បាន​យូរ​ឬ​អាយុវែង”។

យ៉ាង​ណា​មិញ Bai Yi Chanmao អតីត​គ្រូពេទ្យ​វះកាត់​នៅ​ខេត្ត Zhejiang ម្នាក់​បាន​និយាយ​ថា ​លើ​ក្បាល​របស់លោកយាយ​តាមពិតគឺជា​ជំងឺ​ស្បែក​ដែល​គេ​ស្គាល់​ថា​ជា​ជំងឺ​សើស្បែក ដែល​ដុំពកចេញ​ពីស្បែក​ដូចស្នែង មានទំហំ និងរាងខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ។ ភាគច្រើនកើតឡើង​ចំពោះបុរស​ដែលមានអាយុលើសពី ៤០ ឆ្នាំ ហើយអ្វីដែលគួរឲ្យ​ខ្លាចនោះគឺថាវាមាន​លទ្ធភាព​បង្កម​ហារីក​ទៅ​ថ្ងៃខាងមុខ។ ដូច្នេះ​ហើយ​ ទើប​ក្រុម​គ្រួសារ​ណែនាំ​ឲ្យ​នាំ​ស្ត្រី​ចំណាស់​ទៅ​កាន់​ផ្នែក​សើស្បែក​នៃ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ ហើយ​គ្រូពេទ្យ​ជំនាញ​នឹង​វាយតម្លៃ​ថា​តើ​ការ​វះកាត់​ចេញ​គឺ​ចាំបាច់​ឬ​អត់​៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ctwant

ចុចអាន៖ក្រុមអ្នកបុរាណវិទូ រកឃើញរូបសំណាកព្រះពុទ្ធដែលមានអាយុកាលជាង ២ ពាន់ឆ្នាំនៅ អេហ្ស៊ីប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៩ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង១០ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម