ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថា អាមេរិក កំពុងរុញមនុស្សជាតិឲ្យធ្លាក់ចូលសង្គ្រាមលោក
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir Mohamad បាននិយាយថា សហរដ្ឋអាមេរិកកំពុងជំរុញមនុស្សជាតិឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមលោក ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានរួមចំណែកដល់អរិភាក្នុងប្លុកចំនួន ២ ។
លោក Mahathir បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Global Times ថា “សហរដ្ឋអាមេរិកនឹងព្យាយាមធ្វើឲ្យប្រទេសផ្សេងទៀត ចូលរួមក្នុងសកម្មភាពប្រឆាំងនឹងរុស្ស៊ី ហើយរុស្ស៊ីក៏នឹងត្រូវស្វែងរកប្រទេសជាមិត្ត មកគាំទ្រខ្លួនវិញដែរ ដូច្នេះវានឹងមានការប្រឈមមុខដាក់រវាងប្លុកបូព៌ា និងប្លុកលោកខាងលិច ហើយបន្ទាប់មកវានឹងក្លាយជាសង្គ្រាមលោក” ។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី វ័យ ៩៧ ឆ្នាំរូបនេះបានកត់សម្គាល់ថា ជម្លោះនៅអ៊ុយក្រែន ដែលបង្កឡើងដោយលោកខាងលិច បានប៉ះពាល់ដល់ពិភពលោកទាំងមូលរួចទៅហើយ ។ ស្ថានការណ៍ដ៏ស្មុគស្មាញនេះ បាននាំឲ្យមានការកើនឡើងថ្លៃចំណាយសម្រាប់ទំនិញសំខាន់ៗជុំវិញពិភពលោក ដែលជះឥទ្ធិពលអវិជ្ជមានដល់ការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ។
លោក Mahathir បានបញ្ជាក់ទៀតថា “ការអញ្ជើញអ៊ុយក្រែនឲ្យចូលរួមក្នុងអង្គការណាតូ គឺជាការញុះញង់ ។ តាមពិត ប្រសិនបើអ៊ុយក្រែនមិនចូលរួមជាមួយអង្គការណាតូ ខ្ញុំគិតថា រុស្ស៊ីនឹងមានអារម្មណ៍ថា មានការគំរាមកំហែងនោះទេ ហើយនឹងមិនមានការប្រឈមមុខដាក់គ្នាបែបនេះនោះដែរ ប៉ុន្តែនៅពេលដែលដំណើរការនេះត្រូវបានចាប់ផ្តើម រុស្ស៊ីក៏បានចាត់វិធានការដែលបានគ្រោងទុកជាមុននេះ” ។
លោកបានចង្អុលបង្ហាញថា ប្រទេសជាសមាជិកអង្គការណាតូមិនជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងជម្លោះរុស្ស៊ី និងអ៊ុយក្រែននោះទេ ព្រោះអ៊ុយក្រែនមិនមែនជាសមាជិកនៃសម្ព័ន្ធភាពយោធានេះឡើង ។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមអតីតនាយករដ្ឋមន្ត្រីរូបនេះបានឲ្យដឹងទៀតថា ការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី ធ្វើឲ្យប៉ះពាល់ដល់ប្រទេសសមាជិកណាតូយ៉ាងខ្លាំង ។
ជាចុងក្រោយ លោក Mahathir បាននិយាយថា “នៅទីបញ្ចប់រុស្ស៊ី និងអ៊ុយក្រែន នឹងត្រូវស្វែងរកដំណោះស្រាយមួយចំនួន ហើយវាជាការប្រសើរណាស់សម្រាប់រដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងកៀវក្នុងការលើកយកបញ្ហាទាំងនោះមកដាក់លើតុដើម្បីពិភាក្សា និងចរចា” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ សល់ដីតែ ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ រុស្ស៊ី នឹងវាយដណ្ដើមបានទីក្រុង Bakhmut ១០០ ភាគរយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ