Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ឡើងកម្ដៅរហូតដល់ប្រកាសអាសន្នគ្រោះរាំងស្ងួត ខណៈរថយន្តដឹកទឹកដាក់ពង្រាយតាមភូមិ

បានផុស

នៅ

ក្តីបារម្ភអំពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលអាចកើតមានក្នុងប្រទេសថៃនាឆ្នាំនេះកំពុងកើនឡើង បន្ទាប់ពីនាយកដ្ឋានផ្លូវជនបទ (RRD) បានបញ្ជាឲ្យការិយាល័យរបស់ខ្លួនទូទាំងប្រទេស ​រៀបចំការចែកចាយទឹកដល់​ប្រជាពលរដ្ឋនៅតាមជនបទ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

RRD ក៏​បាន​ប្រកាស​នៅ​លើ​គេហទំព័ររបស់ខ្លួនថា សាលាខេត្ត និងស្រុក នឹងសហការជាមួយ​រដ្ឋបាល​ខេត្តទូទាំង​ប្រទេស ក្នុងការពង្រាយឡានទឹក ដើម្បីផ្គត់ផ្គង់​អ្នកភូមិនៅតំបន់​គ្រោះ​រាំងស្ងួត។​​ ជាពិសេសត្រូវពិនិត្យផ្លូវនៅតាម​អាងស្តុកទឹក និង​ប្រឡាយ​ធារាសាស្ត្រ ជុំវិញការបារម្ភថា វាអាចនឹងស្រកបានដោយសារ​កម្រិតទឹកធ្លាក់ចុះ។

ជាមួយគ្នានេះ ក៏បានណែនាំដល់​មន្ត្រី​រាជការ ឲ្យចុះពិនិត្យផ្លូវជនបទទាំងអស់ នៅតាម​អាងស្តុកទឹក និង​ប្រឡាយ​ធារាសាស្ត្រ រកមើលស្នាមប្រេះ និងសញ្ញាផ្សេងៗ នៃការស្រុត ដែល​បណ្ដាល​មក​ពី​កម្ពស់​ទឹក​ធ្លាក់​ចុះ។ ចំណែកឯផ្លាកសញ្ញា​ព្រមាន​អ្នក​បើក​បរ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​តាម​ផ្លូវ​ដែល​រក​ឃើញ​ថា​មាន​ហានិភ័យ​នៃ​ការ​បាក់​ស្រុត។

សូមរម្លឹកដែរថា នាយកដ្ឋាន​ឧតុនិយមកាលពីខែមុនបានព្រមានថា គ្រោះរាំងស្ងួតនៅឆ្នាំនេះនឹងកាន់តែធ្ងន់ធ្ងរជាងគ្រោះរាំងស្ងួតកាលឆ្នាំ២០១៩និង ២០២០ ស្របពេលដែលនាយកដ្ឋានឧតុនិយម (TMD) ក៏បានឲ្យប្រជាជនឲ្យប្រុងប្រយ័ត្នចំពោះការដាច់សរសៃឈាមខួរក្បាល ក្នុងពេលដែលសីតុណ្ហភាពបានឡើងខ្លាំងហួស៥០អង្សាសេទៅទៀត នៅតំបន់មួយចំនួនក្នុងប្រទេសថៃ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖ក្តៅមិនធម្មតា! សីតុណ្ហភាពនៅថៃ ហក់ឡើងលើស ៥០អង្សាទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម