ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី ថ្កោលទោសការវាយប្រហារលើមន្ត្រីអាស៊ាន អំឡុងពេលផ្តល់ជំនួយនៅ មីយ៉ាន់ម៉ា
នៅថ្ងៃចន្ទទី៨ខែឧសភា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានថ្កោលទោសការវាយប្រហារនៅប្រទេសមីយ៉ាន់ម៉ា ទៅលើមន្ត្រីអាស៊ាន ដែលកំពុងផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីឧបទ្ទវហេតុនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ដែលជាសម្ព័ន្ធមិត្តកងជីវពលប្រឆាំងយោធាគឺ កងកម្លាំងការពារប្រជាជន (PDF) បាននិយាយថា ខ្លួនមិនដឹងពីការវាយប្រហារណាមួយឡើយ។
ប៉ុន្តែការវាយប្រហារត្រូវបានគេដឹងថា កើតឡើងនៅក្នុងស្រុក Taunggyi នៃរដ្ឋ Shan។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Labuan Bajo ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ជាកន្លែងដែលកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២នឹងប្រព្រឹត្តទៅនៅសប្តាហ៍នេះ, លោក Widodo បានសង្កត់ធ្ងន់លើតម្រូវការដើម្បីបញ្ចប់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកនិយាយថា “អ្វីដែលខ្ញុំចង់បញ្ជាក់គឺថា ការវាយប្រហារ មិនប៉ះពាល់ដល់ការតាំងចិត្តរបស់អាស៊ាន និងឥណ្ឌូណេស៊ី ក្នុងការអំពាវនាវឲ្យបញ្ចប់អំពើហិង្សា បញ្ឈប់ការប្រើកម្លាំងនោះទេ ព្រោះពលរដ្ឋនឹងក្លាយជាជនរងគ្រោះ គ្មានអ្នកណាឈ្នះក្នុងរឿងបែបនេះឡើយ”។
លោកបន្តថា “ខ្ញុំសូមជំរុញឲ្យយើង អង្គុយជាមួយគ្នានិងបង្កើតកន្លែងសម្រាប់កិច្ចសន្ទនាដើម្បីរកដំណោះស្រាយរួមគ្នា”។
គួរបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំនេះ ឥណ្ឌូណេស៊ី បានខ្នះខ្នែងខ្លាំងណាស់ ដើម្បីឈានទៅរកការទម្លាយភាពជាប់គាំងក្នុងវិបត្តិមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ