Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម កំពុងក្តៅសុខៗ ស្រាប់តែប្រែប្រួលអាកាសធាតុ ទៅជាធ្លាក់ទឹកកក

បានផុស

នៅ

ជារឿងដ៏កម្រសម្រាប់តំបន់មួយចំនួននៅក្នុងប្រទេសវៀតណាម ដែលអាកាសធាតុកំពុងតែក្តៅសុខៗ ស្រាប់តែប្រែក្លាយទៅជាត្រជាក់ ហើយមានខ្យល់បក់ខ្លាំង ថែមទាំងធ្លាក់ទឹកកកទៀត។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្យល់​ត្រជាក់​បាន​ជះ​ឥទ្ធិពល​ដល់​តំបន់​ភាគ​ឦសាន និង​ភាគ​ខាងជើង​ភាគ។ នៅទីក្រុងហាណូយ ចាប់ពីរសៀលថ្ងៃទី៨ខែឧសភាទៅ អាកាសធាតុបានប្រែជាត្រជាក់ ហើយនៅតាមសង្កាត់មួយចំនួនដូចជា Thanh Xuan និង Ha Dong ក៏មានភ្លៀងធ្លាក់ផងដែរ។

លើសពីនេះ ព្យុះផ្គររន្ទះ អមដោយខ្យល់បក់បោកខ្លាំង បានបណ្តាលឲ្យផ្ទះប្រជាពលរដ្ឋដួលរលំនៅក្នុងខេត្ត Nghe An។

(រូបថត៖ VN Express)

គេរំពឹងថា ក្នុងអំឡុងពេលរលកខ្យល់ត្រជាក់នេះ សីតុណ្ហភាពនៅទីក្រុងហាណូយ និងខេត្តភាគឦសាន នឹងមានពី២១ទៅ២៤អង្សាសេ ហើយកន្លែងខ្លះនៅលើភ្នំនឹងទាបជាង២១អង្សាសេ។

គួរ​កត់​សម្គាល់​ថា បន្ទាប់​ពី​មាន​កម្ដៅ​ខ្លាំង​មួយ​រយៈ​មក នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត Cao Bang ដូច​ជា Ha Quang និង Trung Khanh គឺស្រាប់តែមាន​ភ្លៀង​ធ្លាក់។

(រូបថត៖ VN Express)

អាជ្ញាធរព្រមានថា លទ្ធភាពនៃគ្រោះធម្មជាតិដែលអមដោយខ្យល់ត្រជាក់ នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អាស្រ័យហេតុនេះ ចាប់ពីថ្ងៃទី៩ខែឧសភាទៅ តំបន់ភាគខាងជើងរួមទាំងទីក្រុងហាណូយ និងតំបន់កណ្តាលខាងជើង នឹងមានភ្លៀងធ្លាក់រាយប៉ាយ និងផ្គររន្ទះ។

គណៈកម្មាធិការជាតិដឹកនាំការពារ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ក៏បានព្រមានដែរថា ខ្យល់កន្ត្រាក់ អមដោយបាតុភូតអាកាសធាតុ ដូចជាខ្យល់កួច ផ្លេកបន្ទោរ ធ្លាក់ទឹកកក និងខ្យល់ខ្លាំង អាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងបំផ្លាញដើមឈើ ខូចខាតផ្ទះសម្បែង កកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ហើយភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ ទំនងជាបណ្តាលឲ្យមានគ្រោះទឹកជំនន់នៅតំបន់ទំនាប៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Vietnam Post

ចុចអាន៖ អាកាសធាតុនៅវៀតណាម ក្តៅខ្លាំងបំបែកកំណត់ត្រាថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម