ព័ត៌មានអន្ដរជាតិ
EU គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ចិន ដែលជួញដូរទំនិញពាក់ព័ន្ធការផលិតអាវុធទៅឲ្យ រុស្ស៊ី
សហភាពអឺរ៉ុប (EU) គ្រោងនឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនចំនួន ៧ ដែលបានធ្វើពាណិជកម្មជាមួយរុស្ស៊ី បន្ទាប់ពីក្រុមហ៊ុនទាំងនោះត្រូវបានចោទពីបទជួញដូរទំនិញដែលគាំទ្រដល់ការផលិតអាវុធរបស់ទីក្រុងមូស្គូ ។

ទោះយ៉ាងណា គម្រោងដាក់ទណ្ឌកម្មនេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសប្តាហ៍នេះ ហើយក្នុងចំណោមក្រុមហ៊ុនទាំង ៧ នោះ មានក្រុមហ៊ុន 3HC និងក្រុមហ៊ុនបច្ចេកវិទ្យា King-Pai Technology មកពីចិនដីគោក ខណៈក្រុមហ៊ុន ៥ ទៀត រួមមាន Sinno Electronics, Sigma Technology, Asia Pacific Links, Tordan Industry និង Alpha Trading Investments មកពីហុងកុង ។
ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះដែរ គណៈកម្មាការអឺរ៉ុបជឿជាក់ថា វាគឺសមស្របដើម្បីកំណត់គោលដៅពិតប្រាកដនៃអង្គភាពមួយចំនួននៅក្នុងប្រទេសទី ៣ ដែលពាក់ព័ន្ធនឹងការគេចវេសពីការរឹតបន្តឹងពាណិជ្ជកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ទោះបីជា EU គ្រោងដាក់ទណ្ឌកម្មលើក្រុមហ៊ុនចិនក៏ដោយ ប៉ុន្តែមិនទាន់មានព័ស្តុតាងណាមួយដែលបញ្ជាក់ថា ចិនបញ្ជូនអាវុធឲ្យរុស្ស៊ីដូចដែលពួកគេធ្លាប់សង្ស័យនោះឡើយ ។
គួរឲ្យដឹងដែរថា បច្ចុប្បន្នប្រទេសរុស្ស៊ីកំពុងតែទទួលរងការដាក់ទណ្ឌកម្មពាណិជ្ជកម្មចំនួន ១០ ដងមកហើយ ពីសំណាក់ EU ដោយសារតែប្រតិបត្តិការសឹករបស់ខ្លួនទៅលើអ៊ុយក្រែនដែលផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំមុន ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ លោក Zelensky ថា រុស្ស៊ី នឹងចាញ់សង្គ្រាមដូចពួកណាស៊ី កាលពីសង្គ្រាម លោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ