Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយវីដេអូសម្ងាត់ គ្រូពេទ្យក្រុងអ៊ូហានសារភាពថា ពួកគេត្រូវបានប្រាប់ឲ្យនិយាយកុហកអំពីវីរុសកូរ៉ូណា

បានផុស

នៅ

ក្រុមគ្រូពេទ្យចិនត្រូវបានគេលួចថតនៅពេលពួកគេសារភាពថា ពួកគេដឹងថាវីរុសកូរ៉ូណាមានគ្រោះថ្នាក់ប៉ុនណា ពេលវាចាប់ផ្តើមបង្កការបំផ្លិចបំផ្លាញក្នុងទីក្រុង អ៊ូហាន ប៉ុន្តែនិយាយថា ពួកគេត្រូវបានគេប្រាប់ឲ្យនិយាយកុហកអំពីរឿងនេះ។

អ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅទីក្រុងអ៊ូហាននិយាយថា ពួកគេដឹងអំពីការស្លាប់ដោយសារវីរុសនេះកាលពីដើមខែធ្នូឆ្នាំ២០១៩ ប៉ុន្តែនៅពាក់កណ្តាលខែមករាទើបប្រទេសចិនជូនដំណឹងដល់អង្គការសុខភាពពិភពលោកអំពីការស្លាប់។

ពួកគេក៏ដឹងផងដែរថា វីរុសនេះបានឆ្លងរវាងមនុស្សនិងមនុស្សប៉ុន្តែមន្ទីរពេទ្យ ត្រូវបានគេប្រាប់កុំឲ្យនិយាយការពិត ហើយការអំពាវនាវឲ្យលុបចោលពិធីបុណ្យចូលឆ្នាំចិនត្រូវបានច្រានចោល ពីព្រោះអាជ្ញាធរចង់បង្ហាញថា សង្គមចិនប្រកបដោយភាពសុខដុមរមនានិងរីកចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សក្ខីកម្មថ្មីដែលត្រូវបានចាក់ផ្សាយនៅក្នុងឯកសារ Outbreak: The Virus That Shook The World របស់ទូរទស្សន៍ ITV បានកើតឡើងចំពេលប្រទេសចិនបដិសេធថា ខ្លួនមិនបានបិទបាំងរោគរាតត្បាតនេះនៅថ្ងៃដំបូងរបស់ខ្លួននោះទេ។

វាក៏កើតឡើងផងដែរចំពេលមានសម្ពាធកាន់តែខ្លាំងឡើងលើប្រទេសចិន បន្ទាប់ពីក្រុមរបស់ WHO បាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងប៉េកាំងយឺតពេកក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ។

ឃ្លីបវីដេអូនេះក៏ជាភស្តុតាងមួយទៀតដែលថា ប្រទេសចិនបានកុហកពិភពលោកអំពីដំណាក់កាលដំបូងនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា មុនពេលវាក្លាយជាជំងឺរាតត្បាតជាសកល។

នៅថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៩ ប្រទេសចិនបានជូនដំណឹងដល់ WHO អំពីការឆ្លង២៧ករណីដំបូងនៃជំងឺដែលពេលនោះមិនទាន់មានឈ្មោះ ដោយពុំមានរបាយការណ៍អំពីការស្លាប់ទេរហូតដល់ពាក់កណ្តាលខែមករា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម