ព័ត៌មានអន្ដរជាតិ
អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក ព្យាករណ៍ពីកិច្ចចរចាសន្តិភាពនៅ អ៊ុយក្រែន
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger បាននិយាយថា ជម្លោះក្នុងប្រទេសអ៊ុយក្រែន អាចនឹងឈានដល់ចំណុចរបត់មួយ ហើយកិច្ចចរចាសន្តិភាពដែលសម្របសម្រួលដោយចិន អាចចាប់ផ្តើមនៅចុងឆ្នាំ ២០២៣ នេះ ។

អ្នកការទូតវ័យ ៩៩ ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន CBS News នៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយកាលពីថ្ងៃចន្ទថា “បច្ចុប្បន្នប្រទេសចិនបានចូលខ្លួនទៅដល់ដំណាក់កាលសំខាន់នៃកិច្ចចរចាសន្តិភាពរវាង រុស្ស៊ី-អ៊ុយក្រែន ហើយខ្ញុំគិតថា វានឹងកើតឡើងនៅចុងឆ្នាំនេះតែម្ដង” ។
កន្លងមក លោក Kissinger ក៏ទទួលរងនូវការខឹងសម្បារយ៉ាងខ្លាំងផងដែរពីសំណាក់រដ្ឋាភិបាលទីក្រុងកៀវកាលពីឆ្នាំមុន នៅពេលដែលលោកបានស្នើថា អ៊ុយក្រែនគួរតែទទួលយកការវិលត្រឡប់ទៅរកស្ថានភាពដើម ឬក៏បោះបង់ចោលការទាមទារទឹកដីរបស់ខ្លួននៅតំបន់គ្រីមៀ និងផ្ដល់ស្វ័យភាពដល់សាធារណរដ្ឋ Donetsk និង Luhansk ជាដើម ហើយចាប់តាំងពីពេលនោះមក លោកបានស្នើឲ្យទឹកដីទាំងនេះក្លាយជាមូលដ្ឋាននៃការចរចា បន្ទាប់ពីបទឈប់បាញ់ និងការដកទ័ពរុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា នៅតែបើកចំហសម្រាប់កិច្ចពិភាក្សាជាមួយរដ្ឋាភិបាលទីក្រុងកៀវ ប៉ុន្តែលុះត្រាតែអ៊ុយក្រែនទទួលស្គាល់ការពិតពីទឹកដីទាំងនោះ រួមទាំងស្ថានភាពថ្មីនៃតំបន់ Donetsk, Luhansk, Kherson និង Zaporozhye ដែលជាផ្នែកនៃប្រទេសរុស្ស៊ី ។ បើមិនដូច្នេះទេ វិមានក្រឹមឡាំងនឹងដោះស្រាយជម្លោះដោយមធ្យោបាយយោធា ។
រហូតមកដល់ពេលនេះ រុស្ស៊ីចាត់ទុកជម្លោះនៅអ៊ុយក្រែនថាជាសង្គ្រាមប្រូកស៊ីរវាងខ្លួន និងអង្គការណាតូ ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃសុក្រថា កិច្ចចរចាណាមួយនឹងមិនត្រូវបានធ្វើឡើងជាមួយលោក Volodymyr Zelensky ដែលជាមនុស្សរបស់លោកខាងលិចនោះទេ ប៉ុន្តែនឹងពិភាក្សាផ្ទាល់ជាមួយអ្នកនៅពីក្រោយរបស់ប្រធានាធិបតីអ៊ុយក្រែនរូបនេះតែម្ដង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អតីតនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ថា អាមេរិក កំពុងរុញមនុស្សជាតិឲ្យធ្លាក់ចូល សង្គ្រាមលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ