ព័ត៌មានអន្ដរជាតិ
វៀតណាមនឹងចាប់ផ្ដើមសាកល្បងវ៉ាក់សាំងកូវីដទីពីរលើមនុស្សនៅខែក្រោយ
វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ផលិតដោយវិទ្យាស្ថានវ៉ាក់សាំង និងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) កាលពីថ្ងៃអង្គារបានទទួលការអនុម័តពីក្រសួងសុខាភិបាលវៀតណាមសម្រាប់ការសាកល្បងព្យាបាលមនុស្ស ។
វ៉ាក់សាំង Covivac នឹងក្លាយជាវ៉ាក់សាំងទីពីរផលិតដោយវៀតណាមដែលត្រូវបានធ្វើតេស្តលើមនុស្ស បន្ទាប់ពីវ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen បានចាប់ផ្តើមសាកល្បងកាលពីខែធ្នូឆ្នាំមុន ។
ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា ដំណាក់កាលដំបូងនៃការសាកល្បងនឹងត្រូវការអ្នកស្ម័គ្រចិត្តចំនួន ១២០ នាក់ដែលមានអាយុពី ១៨ ដល់ ៥៩ ឆ្នាំ និងមិនមានបញ្ហាសុខភាព ជំងឺឆ្លង ឬប្រតិកម្មអាឡ័កស៊ី ។
លោក Duong Huu Thai ប្រធានវិទ្យាស្ថាន IVAC បាននិយាយថា វិទ្យាស្ថានដែលជាកម្មសិទ្ធិរបស់ក្រសួងនឹងសម្របសម្រួលជាមួយវិទ្យាស្ថានជាតិអនាម័យ និងរោគរាតត្បាតនៅទីក្រុងហាណូយ និងសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយដើម្បីចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្ត និងរៀបចំឧបករណ៍ និងសម្ភារៈសម្រាប់ការសាកល្បង ។
អ្នកស្ម័គ្រចិត្តនឹងទទួលបានការចាក់លើកដំបូង បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មីនៅពាក់កណ្តាលខែកុម្ភៈ ខណៈដំណាក់កាលទី ២ ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅខែមេសា និងទីបីនៅខែកក្កដា ឬសីហា ។
លោក Thai បាននិយាយថា ប្រសិនបើអ្វីៗដំណើរការល្អវិទ្យាស្ថាននឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះយ៉ាងច្រើន ហើយផ្គត់ផ្គង់ចំនួន ៦ លានដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ ភាគខាងជើងប្រទេសវៀតណាមត្រជាក់ខ្លាំង ដល់ថ្នាក់ធ្លាក់ព្រិល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា