Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិនៅប្រទេស ជប៉ុន បង្ហាញថា ប្រជាជនវ័យក្មេងជិតពាក់កណ្ដាលកំពុងចង់សម្លាប់ខ្លួន

បានផុស

នៅ

ការស្ទង់មតិធ្វើឡើងដោយមូលនិធិ Nippon មានមូលដ្ឋាននៅទីក្រុងតូក្យូបានរកឃើញថា ប្រជាជនជប៉ុនធ្លាក់ចុះចំនួន ៥៥៦,០០០ នាក់ក្នុងឆ្នាំ ២០២២ នៅសល់ត្រឹម ១២៤.៩ លាននាក់ប៉ុណ្ណោះ ទន្ទឹមនោះម្នាក់ក្នុងចំណោមមនុស្សពីរនាក់មានគំនិតចង់ធ្វើអត្តឃាតដែលជាតួលេខខ្ពស់គួរឲ្យកត់សម្គាល់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសជប៉ុន ការធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេនៃការស្លាប់របស់ប្រជាជនវ័យក្មេងក្នុងឆ្នាំ ២០១៩, ២០២០, និង ២០២១ ។ ការស្ទង់មតិត្រូវបានធ្វើទៅលើមនុស្ស ១៤,៥៥៥ នាក់ដែលមានអាយុចាប់ពី ១៨ ឆ្នាំដល់ ២៩ ឆ្នាំ ជាលទ្ធផលបង្ហាញឲ្យឃើញថា ៤៤.៨ ភាគរយកំពុងចង់សម្លាប់ខ្លួនដោយសារវិបត្តិស្នេហា ការគំរាមកំហែង និងការព្រួយបារម្ភពីអនាគត ។

ក្នុងនោះយុវជនប្រហែល ៤០ ភាគរយ បានប៉ុនប៉ងធ្វើអត្តឃាត ឬរៀបចំផែនការសម្លាប់ខ្លួនជិតបានសម្រេចទៅហើយ ។ ការស្ទង់មតិបានរកឃើញទៀតថា “ការប៉ះទង្គិចផ្លូវចិត្តពីការរំលោភផ្លូវភេទ និងការសម្លុត ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កជាគំនិតសម្លាប់ខ្លួន” ។

ជាមួយគ្នានេះ ទិន្នន័យរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានបង្ហាញថា ប្រជាជនជប៉ុនអាយុចាប់ពី ១៤ ឆ្នាំឡើងទៅធ្លាក់ចុះក្នុងរយៈពេល ៤២ ឆ្នាំជាប់គ្នាដល់កម្រិតទាបបំផុតគឺ ១៤.៣៥ លាននាក់គិតត្រឹមថ្ងៃទី០១ ខែមេសា និង ៣ សែននាក់កាលពីឆ្នាំមុន ។

សូម្បីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងក៏បានឲ្យដឹងថាខេត្តទាំង ៤៧ របស់ប្រទេសជប៉ុន លើកលែងតែទីក្រុងតូក្យូមួយកំពុងធ្លាក់ចុះចំនួនអ្នករស់គួរឲ្យបារម្ភផងដែរ ៕

ប្រភព ៖ dailysabah

ចុចអាន ៖ ៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៤ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម