Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ថា រុស្ស៊ី នឹងឈ្នះសង្គ្រាមនៅ អ៊ុយក្រែន

បានផុស

នៅ

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា រុស្ស៊ីនឹងឈ្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថាជា “ចក្រពត្តិនិយម”។

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះ បានដកស្រង់សម្តីលោក គីម ដែលប្រាប់លោកពូទីននៅក្នុងលិខិតមួយ ដើម្បីអបអរទិវាជ័យជម្នះ៩ឧសភាថា “យើងសូមជូនពរអ្នក កងទ័ពរុស្ស៊ី និងប្រជាជននៃប្រទេសរុស្ស៊ីទាំងអស់ សម្រាប់ការប្រយុទ្ធដ៏បរិសុទ្ធ ដើម្បីការពារសន្តិភាពពិភពលោក”។

គួរបញ្ជាក់ថា កូរ៉េខាងជើង ​បាន​បង្កើន​ទំនាក់ទំនងយ៉ាង​ជិតស្និទ្ធ​ជាមួយ​វិមាន​ក្រឹមឡាំង និង​បាន​គាំទ្រទី​ក្រុងមូស្គូ​បន្ទាប់ពីលោក ពូទីន បើកការវាយលុកប្រទេស​អ៊ុយក្រែន​កាលពី​ឆ្នាំមុន។

លើសពីនេះ ទីក្រុងព្យុងយ៉ាង ថែមទាំងបានគាំទ្ររុស្ស៊ី លើការកាត់យកផ្នែកភាគខាងកើតប្រទេសអ៊ុយក្រែន ដែលសមាជិកអង្គការសហប្រជាជាតិភាគច្រើន ថ្កោលទោសថាជាទង្វើខុសច្បាប់ទៀតផង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖​ រុស្ស៊ី បើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ទ្រង់ទ្រាយធំបំផុត លើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ៣ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម