Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ត្រូវបានរកឃើញមានពិរុទ្ធ ពីបទរំលោភបំពានផ្លូវភេទអ្នកសារព័ត៌មាន

បានផុស

នៅ

កាលពីថ្ងៃអង្គារទី៩ខែឧសភា គណៈវិនិច្ឆ័យតំបន់ Manhattan បានរកឃើញថា អតីតប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានពិរុទ្ធពីបទរំលោភបំពានផ្លូវភេទលើអ្នកសារព័ត៌មានគឺលោកស្រី E. Jean Carroll។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈវិនិច្ឆ័យក៏បានរកឃើញដែរថា លោក ត្រាំ ត្រូវទទួលខុសត្រូវចំពោះការបរិហារកេរ្តិ៍ ព្រោះតែលោកបានហៅការចោទប្រកាន់របស់លោកស្រី Carroll ថាជា “រឿងបោកបញ្ឆោតនិងកុហក”។

បន្ទាប់ពីការចោទប្រកាន់នេះ អតីត​ប្រធានាធិបតី​ត្រូវ​បាន​បញ្ជា​ឲ្យ​បង់​ថ្លៃ​សំណង ​ដល់​អ្នកសារព័ត៌មានជាទឹកប្រាក់៥​លាន​ដុល្លារ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ បាន​បដិសេធម្តងហើយម្តងទៀតថា លោក​មិន​ធ្លាប់​​ជួប​ Carroll ទេ ហើយ​​ទទូច​ថា ​ការ​កាត់ក្តី​នេះ​គឺ​ជារឿង​នយោបាយសុទ្ធសាធ។

ភ្លាមៗបន្ទាប់ពីសាលក្រម ត្រាំ បានបង្ហោះនៅលើបណ្តាញ សច្ចធម៌សង្គម ថា “ខ្ញុំ​មិនស្គាល់​ស្ត្រី​ម្នាក់​នេះ​ជា​នរណា​ឡើយ។ សាលក្រមនេះគឺជារឿងដ៏អាម៉ាស់ វាគឺជាការតាមរករឿងធ្វើទុក្ខបុកម្នេញឥតឈប់ឈរ”។

គួរបញ្ជាក់ថា លោកស្រី Carroll បានចោទប្រកាន់លោក ត្រាំ ថាបានរំលោភនាងនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៃហាងលក់ទំនិញ Fifth Avenue កាលពីទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែមិនបានបញ្ជាក់ថា លោក ត្រាំ ពិតជាជាប់ពាក់ព័ន្ធនឹងការរួមភេទជាមួយនាងដែរឬក៏អត់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លោក ត្រាំ មិនសារភាពទោសកំហុស លើការចោទប្រកាន់ព្រហ្មទណ្ឌ ៣៤ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម