Connect with us

ព័ត៌មានអន្ដរជាតិ

មកដល់ពេលនេះ វីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីត្រូវបានរកឃើញក្នុងប្រទេសយ៉ាងតិច ៦០

បានផុស

នៅ

មកដល់ពេលនេះប្រទេសចំនួន ៦០ នៅទូទាំងតំបន់ចំនួន ៦ នៃអង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ថាមានករណីនាំចូល ឬការឆ្លងក្នុងសហគមន៍នៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីក្នុងរយៈពេលជាង ១០ សប្តាហ៍កន្លងមកនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមបណ្តាប្រទេសដែលបានរាយការណ៍មានករណីនៃវីរុសកូរ៉ូណាបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានកំណត់អត្តសញ្ញាណដំបូងនៅក្នុងចក្រភពអង់គ្លេសគឺសហរដ្ឋអាមេរិក រុស្ស៊ី ប្រេស៊ីល ឥណ្ឌា និងអេស្ប៉ាញ ជាដើម ។

កាលពីថ្ងៃចន្ទមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បាននិយាយថា យ៉ាងហោចណាស់មានករណីឆ្លងនៃវីរុសបម្លែងខ្លួនប្រភេទថ្មីចំនួន ១២២ ករណីត្រូវបានគេរកឃើញនៅក្នុងរដ្ឋចំនួន ២០ របស់សហរដ្ឋអាមេរិក ។

ទោះបីវីរុសបម្លែងខ្លួនប្រភេទថ្មីដែលត្រូវបានគេស្គាល់ថា B.1.1.7 ហាក់ដូចជារីករាលដាលយ៉ាងឆាប់រហ័សក៏ដោយក៏មិនមានភ័ស្តុតាងណាមួយបង្ហាញថា វាអាចបណ្តាលឲ្យមនុស្សស្លាប់ ឬបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងវីរុសកូរ៉ូណាប្រភពដើមឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ ចិននិងអាមេរិក ឈ្លោះគ្នានៅ WHO រឿងបេសកកម្មរកប្រភពដើមកូវីដក្នុងទីក្រុង អ៊ូហាន

ចុចអាន ៖ WHO ព្រមានថា កូវីដឆ្នាំទី២ អាចធ្ងន់ធ្ងរជាងឆ្នាំទី១ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម