ព័ត៌មានអន្ដរជាតិ
លោក ពូទីន ប្រកាសថា អនាគតរបស់រុស្ស៊ី គឺពឹងផ្អែកលើសង្គ្រាមនៅ អ៊ុយក្រែន
ក្នុងសុន្ទរកថាប្រចាំឆ្នាំ ដើម្បីប្រារព្ធទិវាជ័យជម្នះនៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារទី៩ខែឧសភា លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា អនាគតរបស់រុស្ស៊ីគឺពឹងផ្អែកលើទាហាន ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

លោកនិយាយថា “ឥឡូវនេះ គ្មានអ្វីសំខាន់ជាងការខិតខំប្រឹងប្រែងប្រយុទ្ធរបស់អ្នកទេ”។
លោកពូទីន ក៏បានប្រើសុន្ទរកថានេះ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការលុកលុយរបស់គាត់លើអ៊ុយក្រែនផងដែរ ដោយចោទប្រកាន់មេដឹកនាំលោកខាងលិច ថាជាអ្នកបង្កជម្លោះ។

ថ្លែងទៅកាន់កងទ័ពដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន លោកពូទីនបាននិយាយចេញពីទីលានក្រហមថា “សង្រ្គាមពិតប្រាកដមួយ ត្រូវបានធ្វើឡើងប្រឆាំងនឹងរុស្ស៊ី។ សន្តិសុខប្រទេសនាពេលសព្វថ្ងៃនេះ គឺស្ថិតនៅក្នុងដៃរបស់អ្នក។ អនាគតនៃរដ្ឋរបស់យើង និងប្រជាជនរបស់យើងគឺអាស្រ័យលើអ្នក”។
គួរបញ្ជាក់ថា ក្បួនព្យុហយាត្រាយោធាថ្ងៃ៩ឧសភា គឺជាការរំលឹកដល់ជ័យជម្នះរបស់សូវៀតលើក្រុមណាស៊ីអាល្លឺម៉ង់ ហើយនេះគឺជាក្បួនដង្ហែទិវាជ័យជម្នះលើកទី២ ចាប់តាំងពីរុស្ស៊ី បើកការវាយលុកពេញទំហឹងលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ