ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ចាប់ផ្តើមជាផ្លូវការ
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានចាប់ផ្តើមជាផ្លូវការហើយក្នុងទីក្រុង Labuan Bajo ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃពុធទី១០ខែឧសភា។

មេដឹកនាំនៃប្រទេសជាសមាជិកអាស៊ាន ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីការពង្រឹងភាពនៅកណ្តាលរបស់អាស៊ាន កំណើនសេដ្ឋកិច្ច សន្តិសុខស្បៀងអាហារ និងថាមពល រួមទាំងបញ្ហាផ្សេងទៀតដូចជា បញ្ហានៅមីយ៉ាន់ម៉ា ក៏នឹងត្រូវគ្របដណ្តប់ក្នុងកិច្ចប្រជុំប្រចាំឆ្នាំនេះដែរ ។
ទន្ទឹមនោះ កិច្ចប្រជុំកំពូលនេះ ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវសម្រាប់សមាជិកភាពពេញលេញរបស់ប្រទេសទីម័រខាងកើត។

កាលពីខែវិច្ឆិកាកន្លងទៅ អាស៊ានបានយល់ព្រមជាគោលការណ៍ ដើម្បីទទួលប្រទេសទីម័រខាងកើតជាសមាជិកទី១១របស់ខ្លួន ហើយពេលនេះ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Taur Matan Ruak ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។
ប្រធានអាស៊ានឆ្នាំនេះគឺ ឥណ្ឌូណេស៊ី បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ប្លុកនេះនឹងនៅតែជាមជ្ឈមណ្ឌលនៃកំណើនក្នុងតំបន់ និងពិភពលោក ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យអាស៊ានក្លាយជាតំបន់សេដ្ឋកិច្ចដែលរីកចម្រើនយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា អាស៊ានដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ មានប្រទេសដូចជា ព្រុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ អាស៊ាន ថ្កោលទោស ដាច់អហង្ការ ចំពោះ ការ វាយ ប្រហារ អាកាសរបស់ មីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ