ព័ត៌មានអន្ដរជាតិ
ស្តេចថៃ កំពុងស្តារព្រះកិត្តិនាម ស្របពេលបាតុកម្មគ្រោងផ្ទុះឡើងជាបន្ត
បន្ទាប់ពីអស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច បានជំរុញឲ្យមានការទាមទារមិនធ្លាប់មានពីមុនមកចំពោះកំណែទម្រង់របបរាជានិយមថៃ ព្រះមហាក្សត្រ Maha Vajiralongkorn កំពុងតែព្យាយាមស្តាររូបភាពរបស់ទ្រង់ នៅក្នុងអ្វីដែលកំពុងលេចចេញជាភាពតានតឹងមួយឆ្នាំទៀតនៅក្នុងប្រទេសនេះ។

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានមើលការខុសត្រូវខាងសេដ្ឋកិច្ចខណៈវិស័យទេសចរណ៍ត្រូវបានបំផ្លាញដោយជំងឺរាតត្បាតកូវីដ១៩ ឯរោងចក្រកាត់បន្ថយកម្មករនិងការនាំចេញបានធ្លាក់ចុះ។ កសិករត្រូវតស៊ូជាមួយគ្រោះរាំងស្ងួតដ៏អាក្រក់បំផុត ក្នុងរយៈពេលបួនទសវត្សរ៍។ ផលិតផលក្នុងស្រុកសរុប បានធ្លាក់ចុះប្រមាណ៦,៦ភាគរយកាលពីឆ្នាំមុន។
ខណៈមានការព្យាករណ៍អំពីការងើបឡើងវិញខ្លះសម្រាប់ឆ្នាំ២០២១នេះ វាត្រូវបានគេកំណត់ថា នឹងមានភាពរង្គោះរង្គើបន្តិចសម្រាប់សេដ្ឋកិច្ចដែលបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រលកថ្មីនៃការផ្ទុះវីរុសកូរ៉ូណា បានធ្វើឲ្យប្រទេសថៃពង្រីកច្បាប់ក្នុងគ្រាអាសន្នរហូតដល់ចុងខែកុម្ភៈ។ ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងធំបំផុតរបស់ប្រទេសថៃ គ្រោងនឹងជំរុញឲ្យមានការបោះឆ្នោតបង្ហាញភាពគ្មានទំនុកចិត្តមួយ ប្រឆាំងនឹងរដ្ឋាភិបាលចំពោះការគ្រប់គ្រងមិនបានល្អរបស់ប្រទេសនេះ រួមមានទាំងការឆ្លើយតបចំពោះជំងឺកូវីដ១៩ផងដែរ។

អ្វីដែលគេរំពឹងថានឹងកើតឡើងម្តងទៀត គឺជាការប្រមូលផ្តុំគ្នារយៈពេលច្រើនខែដែលក្រុមអ្នកតវ៉ាបានរិះគន់ដោយបើកចំហ ចំពោះរាជាធិបតេយ្យដែលជាស្ថាប័នដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ។ ឥឡូវនេះ នៅតាមដងផ្លូវមានសភាពស្ងាត់បន្តិចទោះមានការតវ៉ាតូចៗកាលពីចុងសប្តាហ៍ក៏ដោយ ប៉ុន្តែមេដឹកនាំនិស្សិតបានប្តេជ្ញាថា នឹងវិលត្រឡប់មកវិញដរាបណាការទាមទាររបស់ពួកគេដែលត្រូវបានដោះស្រាយ។ ការទាមទារទាំងនោះរួមមាន អំណាចរាជានិយមតិចជាងមុន, រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យជាងមុននិងការលាលែងពីតំណែងរបស់លោកប្រាយុទ្ធ។

ព្រះមហាក្សត្រ Vajiralongkorn បានបង្កើនវត្តមានរបស់ទ្រង់នៅក្នុងប្រទេសថៃ ចាប់តាំងពីភាពចលាចលបានផ្ទុះឡើង។ ព្រះអង្គបានវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញកាលពីខែតុលា។ ចាប់តាំងពីពេលនោះមក ព្រះមហាក្សត្រនិងបរិវារបានចូលរួមក្នុងពិធីសាសនា ប្រគល់សញ្ញាប័ត្រដល់និស្សិតបញ្ចប់ការសិក្សា ស្វាគមន៍អ្នកគាំទ្រអាវលឿងហើយថែមទាំងបានបោសដីក្នុងគម្រោងសប្បុរសធម៌មួយរបស់ព្រះអង្គទៀតផង។

ខណៈដែលព្រះមហាក្សត្រ Vajiralongkorn បានទទួលអំណាចនិងទ្រព្យសម្បត្តិយ៉ាងច្រើននៅពេលទ្រង់ឡើងសោយរាជ្យក្នុងឆ្នាំ២០១៦ ប្រជាជនថៃជាច្រើនក៏បានជឿលើបារមីរបស់ទ្រង់ផងដែរ។ ក្នុងរយៈពេលនៃការសោយរាជ្យរយៈពេល៧០ឆ្នាំរបស់អតីតព្រះមហាក្សត្រ ព្រះអង្គម្ចាស់ Bhumibol Adulyadej បានប្រមូលផ្ដុំនិងបង្ហាញនូវបារមីរបស់ទ្រង់។
នៅក្នុងការអត្ថាធិប្បាយជាសាធារណៈដ៏កម្រមួយទៅកាន់អ្នកយកព័ត៌មានបរទេស ក្នុងអំឡុងពេលបង្ហាញវត្តមានកាលពីដើមខែវិច្ឆិកា ព្រះអង្គ Vajiralongkorn បានហៅប្រទេសថៃថាជា “ទឹកដីនៃការសម្របសម្រួល”។ ការិយាល័យនៃព្រះបរមរាជវាំងមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ ហើយការហៅទូរស័ព្ទទៅការិយាល័យនោះមិនបានឆ្លើយតបឡើយ។

ទោះប្រទេសថៃមានរដ្ឋប្រហារប្រហែល១២លើកក្នុងសតវត្សរ៍ចុងក្រោយក៏ដោយ លើកនេះមិនដូចភាពច្របូកច្របល់កាលពីលើកមុនទេ។ ក្រុមអ្នកតវ៉ាមិនបានស្វែងរកអំណាចសម្រាប់ខ្លួនឯងឡើយ។ ពួកគេគ្រាន់តែចង់ឲ្យយោធានិងរាជវង្ស មានការទទួលខុសត្រូវខ្លាំងជាងមុនចំពោះប្រជាជន៧០លាននាក់របស់ប្រទេសនេះប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលបានចៀសវាងការបង្ក្រាបបង្ហូរឈាមដូចការធ្វើបាតុកម្មកាលពីអតីតកាល បើទោះបីជាមេដឹកនាំបាតុករយ៉ាងតិច១២នាក់ ត្រូវប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ដែលអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំក៏ដោយ។ តុលាការថៃកាលពីថ្ងៃអង្គារ បានកាត់ទោសអតីតមន្រ្តីរាជការម្នាក់ដែលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគាររយៈពេល៤៣ឆ្នាំកន្លះ សម្រាប់ការចែករំលែកនៅលើបណ្តាញសង្គមនៃឃ្លីបពីកម្មវិធីជជែកតាមអ៊ីនធើណែតមួយ ដែលគេចោទប្រកាន់ពីបទបរិហារកេរ្តិ៍រាជាធិបតេយ្យ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ហេតុអ្វីស្តេច Vajiralongkorn ចូលចិត្តនៅអាល្លឺម៉ង់? តើទ្រង់ដឹកនាំប្រទេសថៃដោយរបៀបណា?

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ