ព័ត៌មានអន្ដរជាតិ
ថៃ ព្រមានអំពីជំនន់ទឹកភ្លៀងនៅ ៩ខេត្ត
មជ្ឈមណ្ឌលជលសាស្រ្តថៃ បានព្រមានប្រជាពលរដ្ឋក្នុងខេត្តចំនួន៩ នៅប៉ែកខាងជើង និងឦសាន ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះទឹកជំនន់ និងជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃសុក្រទី១២ ដល់ថ្ងៃអាទិត្យទី១៤ខែឧសភា។

តាមការព្រមាន, ភ្លៀងធ្លាក់ខ្លាំងនេះ គឺបណ្តាលមកពីព្យុះត្រូពិក។
មជ្ឈមណ្ឌលនិយាយថា ប្រព័ន្ធសម្ពាធទាបនៅឈូងសមុទ្រ Bengal ផ្នែកខាងក្រោម ទំនងជាប្រែក្លាយទៅជាព្យុះត្រូពិក មុនពេលផ្លាស់ទីទៅភាគពាយព្យឆ្ពោះទៅកាន់សមុទ្រ Andaman ខាងលើ។
លើសពីនេះ មជ្ឈមណ្ឌលក៏បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ តាមដានស្ថានភាពអាកាសធាតុ និងទឹកផងដែរ ហើយត្រូវរៀបចំផែនការទប់ទល់នឹងទឹកជំនន់។
គួរបញ្ជាក់ថា ខេត្តទាំង៩ដែលថៃ ព្រមានអំពីគ្រោះទឹកជំនន់រួមមាន៖ Phetchabun, Kalasin, Khon Kaen, Chaiyaphum, Maha Sarakham, Yasothon, Nong Bua Lamphu, Si Sa Ket និង Ubon Ratchathani៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក