ព័ត៌មានអន្ដរជាតិ
មនុស្សជិត ៦ពាន់នាក់ ស្លាប់និងបាត់ខ្លួនក្នុងគ្រោះទឹកជំនន់នៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ
មន្ត្រីនិយាយថា មនុស្សជាង៤០០នាក់ត្រូវបាត់បង់ជីវិត ខណៈជាង៥៥០០នាក់បាត់ខ្លួន ដោយសារគ្រោះទឹកជំនន់នៅក្នុងតំបន់ភាគខាងកើតប្រជាធិបតេយ្យកុងហ្គោ។

សាកសពមនុស្សជាច្រើននាក់ ត្រូវបានរកឃើញនៅភូមិ Bushushu និង Nyamukubi ក្នុងខេត្ត Kivu ចាប់តាំងពីភ្លៀងធ្លាក់ខ្លាំង បានបណ្តាលឲ្យមានការរអិលបាក់ដី និងទឹកជំនន់ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដោយធ្វើឲ្យអគារផ្ទះល្វែងត្រូវខ្ទេចខ្ទី និងបោកបក់បំផ្លាញដំណាំ។
ស្របពេលជាមួយគ្នានោះដែរ បុគ្គលិកកាកបាទក្រហម បានបង្ហាញក្តីព្រួយបារម្ភអំពីកង្វះខាតការផ្គត់ផ្គង់ និងឧបករណ៍ដើម្បីជួយអ្នកស្រុកដែលរងផលប៉ះពាល់ជាង៨៨០០នាក់។
រដ្ឋបាលតំបន់ Kalehe លោក Thomas Bakenga Zirimwabagabo បាននិយាយកាលពីថ្ងៃអង្គារថា រហូតមកដល់ពេលនេះ សាកសពមនុស្សចំនួន៤១១នាក់ ត្រូវបានរកឃើញ ហើយមនុស្ស៥៥២៥នាក់ នៅកំពុងបាត់ខ្លួន។
គួរបញ្ជាក់ថា ទឹកជំនន់នេះគឺជាគ្រោះមហន្តរាយដ៏ធំបំផុតនៅទ្វីបអាហ្រ្វិក ហើយបង្ហាញពីភាពងាយរងគ្រោះចំពោះប្រទេសដែលមានការរៀបចំមិនល្អ និងហេដ្ឋារចនាសម្ព័ន្ធអន់ខ្សោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Liberal
ចុចអាន៖ គ្រោះទឹកជំនន់នៅកុងហ្គោ បណ្តាលឲ្យមនុស្សជាង ២០០នាក់ស្លាប់

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?