ព័ត៌មានអន្ដរជាតិ
ជប៉ុន ព្រមានថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា នឹងវាយប្រហារក្នុងពេលឆាប់ៗនេះ
បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយ វាយប្រហារជិតទីក្រុងតូក្យូ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១១ខែឧសភា, ទីភ្នាក់ងារឧតុនិយមជប៉ុន បានជំរុញឲ្យប្រជាជននៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយដី ត្រូវយកចិត្តទុកដាក់ឲ្យខ្លាំងមែនទែនចំពោះសកម្មភាពរញ្ជួយជាបន្តបន្ទាប់។

ការរញ្ជួយដីកម្រិត៥.២រ៉ិចទ័រ បានវាយប្រហារផ្នែកភាគខាងត្បូងនៃខេត្ត Chiba នៅម៉ោងប្រហែល៤:១៦នាទីព្រឹក។
មន្ត្រីមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្នុងតំបន់ និងក្រុងនិយាយថា មនុស្សបីនាក់នៅក្នុងខេត្ត Chiba និង Kanagawa បានរងរបួសស្រាល។
ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មរថភ្លើង រួមទាំងរថភ្លើងល្បឿនលឿន Tokaido Shinkansen នៅតែដំណើរការធម្មតា។
មន្ត្រីទីភ្នាក់ងារឧតុនិយម លោកស្រី Kamaya Noriko បាននិយាយថា មានហានិភ័យខ្លាំងក្លានៃការបាក់ផ្ទាំងថ្ម និងបំណាក់ដី នៅក្នុងតំបន់ដែលរងគ្រោះដោយការរញ្ជួយ។

ស្របពេលជាមួយគ្នានោះដែរ លោកស្រីបានព្រមានថា ការរញ្ជួយដីដែលមានកម្លាំងខ្លាំងលើសកម្រិត៥រ៉ិចទ័រ អាចវាយប្រហារនៅសប្តាហ៍ក្រោយ ក្នុងតំបន់នានាដែលធ្លាប់ជួបការរញ្ជួយធំៗពីមុន។
គួរបញ្ជាក់ថា ថ្វីបើការរញ្ជួយដីគឺជារឿងធម្មតានៅជប៉ុនក៏ដោយ ប៉ុន្តែប្រទេសនេះនៅតែដិតដាមដោយការចងចាំនៃគ្រោះរញ្ជួយដីដ៏ធំកម្រិត៩.០រ៉ិចទ័រនៅភាគឦសានក្នុងខែមីនាឆ្នាំ២០១១។
គ្រោះរញ្ជួយដីនោះ បានបង្កជារលកយក្សស៊ូណាមិ ដែលបណ្តាលឲ្យមនុស្សប្រហែល ១៨៥០០នាក់ស្លាប់ ឬបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ មួយថ្ងៃ ជប៉ុន រញ្ជួយដីជាង ៥០លើក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង